របួសធ្ងន់ម្នាក់ស្រាល២នាក់ ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនយ៉ាងលឿនមិនបានបន្ថយល្បឿខណៈ បើកមកដល់ស្តុបបែកជាបួនជ្រុលទៅបុកម៉ូតូម៉ាកផូហ្សាបណ្តាលអោយរងរបួសធ្ងន់ម្នាក់ត្រូវបានដឹកតាមរថ​យន្តយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៣នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨តាមបណ្តោយ​ផ្លូវព្រះមុនីវង្សនៅចំណុចស្តុបកាលម៉ែតស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ
បុរសម្នាក់បើកម៉ូតូធុនធំមួយគ្រឿងមិនស្គាល់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ-4112បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះសាក្សីគេឃើញម៉ូតូធុនធំនេះបើកល្បឿនយ៉ាងលឿនដូចហោះហើយមកដល់ចំណុចផ្លូវកែងបែកជាបួនមិនបានបន្ថយល្បឿននោះទេក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកផូហ្សាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CZ-5673បើកបរតាមបណ្តោយផ្លូវបឹងកក់កាលម៉ែតក្នុងទិសដៅពីលិចទៅកើតហើយម៉ូតូគាត់បើកឆ្លងផ្លូវស្រាប់តែម៉ូតូធុនធំនោះបើកមកបុកចំពាក់កណ្តាលម៉ូតូផូហ្សាបណ្តាលអោយប៉ើងអូស៥ម៉ែតរងរបួសធ្ងន់ម្នាក់ចំណែកអ្នកឌុបនិងអ្នកជិះពីក្រោយវិញរងរបួសស្រារីឯម្ចាស់ម៉ូតូដែលបង្កហេតុវិញរងរបួសបាក់ដងកាំបិតខាងឆ្វេងម៉ូតូភាគីទាំងសងខាងវិញខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុភាគីខាងម៉ូតូធុនធំបង្កហេតុសុខចិត្តសងទៅអោយខាងម៉ូតូខូហ្សាចំនួន20$ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print