ឃាត់ខ្លួនឃាតកចាក់សម្លាប់ប្រធានប្រជាការពារភូមិតាឡីបញ្ចូនទៅស្នងការក្រុងភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖​ លោកវរៈសេនីយ៍ឯក​ ជឹម​ សីុថា​ អធិការខណ្ឌដង្កោបានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ​ ថាច់​ សួ​ ភេទ​ប្រុស​អាយុ​៤៨​ ឆ្នាំ​ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ ភូមិ​បូរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​នៅ​ចំនុចផ្ទះលេខ​ នៅភូមិ​សំបូរ​មាស​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ នៅវេលា​ម៉ោង​១១ និង១០នាទី​ព្រឹក​ ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ដោយមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់ដី​ ហើយមុនពេលកើតហេតុជនរងគ្រោះបានស្ទុះទៅវៃជនសង្ស័យ​ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួនទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តងទៅ នេះបើតាមការសារភាពរបស់ជនសង្ស័យ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨​ ជនសង្ស័យនឹងរងគ្រោះបានផឹកសីុជាមួយគ្នានៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃ​ស​ ហើយពេលផឹកស្រវឹងក៏បានទាស់សម្តីគ្នា​តិចតួចរឿងរកសីុដីធ្លី​ រហូតដល់ម៉ោង១១យប់​ ក៏បបួលគ្នាទៅផឹកបន្តទៀតនៅផ្ទះរងគ្រោះ​ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវជនសង្ស័យក៏ស្ទាក់យកកូនកាបិតចាក់ទៅលើជនរងគ្រោះចំនួនបីកាំបិតបណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ចំណែកជនសង្ស័យបានរត់គេចខ្លួន​បាត់ក្រោយកើតហេតុ។

ករណី​នេះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក​ ជឹម​ សីុថា​ បានដាក់កម្លាំងតាមគោលដៅដើម្បីស្វែងរកចាប់ខ្លួនឃាតករ​ ដោយមិនដល់២ថ្ងៃផងកម្លាំងសមត្ថកិច្ចក៏តាមក្របួចឃាតករនោះបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗដើម្បីបន្តនិតីវិធីទៀត៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print