លុចសុីសLX300បើកបុករះរថយន្តនិងម៉ូតូឥណ្ឌា​ ព្រមទាំងបុកចូលផ្ទះចម្លាក់ខ្មែរ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រា​ បានបើករថយន្តលុចសុីសRX300ទៅបុករះរថយន្តទំនើប​ និងម៉ូតូឥណ្ឌា​ ព្រមទាំងទំលុះចូលផ្ទះចម្លាក់ខ្មែរ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស​ ។  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅត្រង់ចំណុចក្បែរក្ដាន់ពីរ​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។
​       តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅពេលកើតហេតុនោះគឺ​ គេឃើញមានថយន្តស៊េរីទំនើបម៉ាក​ PORSCHE (ផច)​និងម៉ូតូឥណ្ឌា​ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម​ ខណះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តបង្កម៉ាក​ លុចសុីសRX300​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AM-0258 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង​ និងធ្វើដំណើរមកតាមក្រោយយ៉ាងលឿន​ ហើយក៏ជ្រុលចង្កូតបុកម៉ូតូឥណ្ឌាប្រឆិតពីក្រោយ​ ធ្វើឲ្យម៉ូតូឥណ្ឌរុញទៅបុករថយន្តស៊េរីទំនើបម៉ាក​ ផច​ បណ្ដាលឲ្យរងការខូចខាត​  រីឯរថយន្តបង្កវិញ​ បានទៅបុកទំលុះផ្ទះចម្លាក់ខ្មែរ​ ដែលរចនាម៉ូតពីថ្ម​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ​ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ​ ។

​      ក្រោយកើតហេតុ​ តៃកុងរថយន្តបង្ក​ ត្រូវបានសមត្ថកិច្ចចាប់បញ្ចូនទៅស្នងការរាជធានីភ្នំពេញ​ ព្រមទាំងធ្វើការវាស់វែងយករយន្តបង្ក​ រថយន្តរងគ្រោះនិងម៉ូតូឥណ្ឌារងរគ្រោះ​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋានរាជធានីភ្នំពញ​ រងចាំដោះស្រាយតាមនីតិវិធី​ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print