អ៊ុង សុវណ្ណារិទ្ធិ ចូលរោងការជាមួយនារីនៅខេត្តកំពង់ស្ពឺថ្ងៃទី១៧វិច្ឆិកានេះ

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខជនប្រឡងចម្រៀងThe Voice Cambodia រដូវកាលទី២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក អ៊ុង សុវណ្ណារិទ្ធិ ស្រាប់តែធ្វើអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្រោយពីតារារូបនេះដើរចែកសំបុត្រអញ្ជើញភ្ញៀវចូលរួមមង្គលការរបស់ខ្លួន។ពិធីមង្គលការតារាចម្រៀងរូបនេះបានធ្វើហើយដោយពិធីសូត្រមន្តចម្រើនសួស្តីត្រូវបានធ្វើកាលល្ងាចថ្ងៃទី១៦ខែវិច្ឆិកា និងបន្តរៀបចំពិធីផ្សេងនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកានេះ។

ពន្លកស្នេហ៍ដុះដាល់ឡើងជាច្រើនខែ អ៊ុង សុវណ្ណារិទ្ធិ មិនធ្លាប់ទម្លាយមុខមាត់នារីស្រស់សោភា មកពីខេត្តកំពង់ស្ពឺឲ្យអ្នកគាំទ្របានស្គាល់ឡើយ។ ក្រោយស្វែងយល់ចិត្តគ្នាជាយូរពួកគេបានសម្រេចបំណងរួមគ្នាចាប់ដៃកសាងអនាគតគ្រួសារមួយ។ អ៊ុង សុវណ្ណារិទ្ធិដែលបានថ្លែងប្រាប់តាមទូរស័ព្ទដោយខ្លីថា លោកពិតជាចូលរោងការក្នុងថ្ងៃទី១៧ខែវិច្ឆិកា នេះមែនដែលនឹងធ្វើឲ្យគេហដ្ឋានខាងកូនស្រីនាងទឹកដីនៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកថាពិធីមង្គលការលោកនឹងអញ្ជើញមិត្តរួមអាជីពមួយចំនួនចូលរួម ហើយលោក៏អភ័យទោសសម្រាប់អញ្ជើញមិនបានច្រើនកុះករព្រោះគេហដ្ឋានខាងស្រីក៏មិនកៀកកិតជិតភ្នំពេញនោះដែរ។

លោកភរិយារបស់លោកឈ្មោះម៉េត ស្រីពេជ្រ មានមុខរបរជាម្ចាស់ហាងថែសម្រស់ និងអ៊ុតសក់មួយកន្លែង។ លោកថាក្រោយពីរៀបការរួចលោកនៅតែបន្តការងារសិល្បៈផ្នែកចម្រៀងនជាធម្មតា ហើយលោកសង្ឃឹមថាការចាប់ដៃជាមួយអនាគតភរិយានឹងនាំជីវិតរបស់លោកមានសុភមង្គលក្នុងនាមជាគ្រួសារតូចមួយនៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា ក្រោយចាកចេញពីកម្មវិធីប្រកួតចម្រៀងThe Voice Cambodia រដូវកាលទី២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក អ៊ុង សុវណ្ណារិទ្ធិ បានបន្តចេញមុខក្នុងការងារសិល្បៈមួយចំនួនជាបន្តបន្ទាប់ ទាំងការច្រៀងនៅក្លឹបកម្សាន្តធំៗ ឆាកតន្ត្រីនានា និងការងារសប្បុរសធម៌ជាមួយអង្គការថែទាំសុខភាពរ៉ាក់ជាដើម៕​ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print