កម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការបង្ក្រាបទូហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រចំនួន១៣ទូ

ចែករំលែក៖

ភ្នំពេញៈ ប្រត្តិការបង្ក្រាប់ទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ របស់កម្លាំងព្រហ្មទណ្ឌកំរិតស្រាលរបស់ សង្នការរាជធានីភ្នំពេញចាប់ចំនួន២ទីតាំងសរុបទូរហ្គេមបាញ់ត្រីចំនួន១៣ទូ នឹងអ្នកចូលទៅលេងចំនួនជិត៣០ នាក់។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១១នឹង៤០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងនៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយលោក ប៊ុន សត្យា នាយ​រិយា​ល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បើកប្រត្តិការទ្រុងទាយធំចុះ បង្ក្រាប់ទូរហ្គេមបាញ់ត្រីដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រចំនួន២ទីតាំងសរុបទូរហ្គេមបាញ់ត្រីចំនួន១៣ទូររួមនឹងអ្នកចូលទៅលេងចំនួនជិត៣០នាក់ហើយទីតាំងខាងលើនេះ គឺបើកលេងជាយូរមកហើយប្រជាពលរដ្ឋក៏សុំអរគុណទៅដល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងឡើងកាន់ថ្មីដំណែងដែលជួយបង្ក្រាប់រាល់បទល្មើសមិនបទល្មើសនេះនោះទេគឺគ្រប់បទល្មើសទាំងអស់ផងដែរ។

បច្ចុប្បន្នមេការនិងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងទាំងត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល បញ្ចូនទៅកាន់ ការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print