ភ្នំពេញ៖ បុរសម្នាក់បានឡើងតសំយ៉ាបមុខផ្ទះត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់ បង្កអោយមានការភា្ញក់ផ្អើលដល់ប្រជាពលរដ្ឋ និងសម្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ បុរសដែលត្រូវខ្សែភ្លើងឆក់នោះមានឈ្មោះ ធីម ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាជាងផ្សាដែកស្នាក់នៅ ភូមិផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅ ស្រុកកោះសុទិន ខេត្ដកំពង់ចាម ។
ប្រភពព័ត៌មានពីសាក្សីដែលនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបុរសដែលជាជនរងគ្រោះ និងជាមេជាងដែក បានឡើងលើដំបូលសំយ៉ាបដែលម្ចាស់ផ្ទះគេជួល តចេញពីផ្ទះ ដោយសារសំយ៉ាបផ្ទះនៅជិតនឹងមេខ្សែភ្លើងធំរបស់រដ្ឋ ដោយមិនទាន់បាននឹងផ្សាផងស្រាប់តែមេខ្សែភ្លើងស្រូបឆក់ធ្លាក់ចុះមកក្រោមដល់ដីតែម្ដង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាយកខ្សាច់មកកប់ពីលើដើម្បីសង្គ្រោះ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ សង្គ្រោះភ្លាមៗ។ គួរំលឹកផងដែរថាករណីខ្សែភ្លើងមេធំរបស់រដ្ឋ តែងតែឆក់ប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួសធ្ងន់ និងប៉ះពាល់ដល់អាយុជីវិតផងដែរ និងពេលខ្លះទៀតបានផ្ទុះសេខ្សែភ្លើងបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ បំផ្លាញទ្រព្យសម្បត្តិជារឿយៗ នេះដោយសារការតែការធ្វេសប្រហែស និងគ្មានបច្ចេកទេសច្បាប់លាស់ ៕
...
ដោយ៖ ភារ៉ា ដង្កោ