ភ្នំពេញ៖ មជ្ឈមណ្ឌលកីឡាកងយោធ ពលខេមរភូមិន្ទបានប្រារឰពិធីបូកសរុបការងារកីឡាខ.ភ.មឆ្នាំ២០១៥ និងទិស ដៅផែនការឆ្នាំ២០១៦កាលពីពេលថ្មីៗកន្លងទៅនេះក្រោមអធិបតីភាពលោក នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខា ធិការក្រសួងការពារជាតិ និងជាប្រធាន ក្រុមប្រឹក្សាកីឡា ខ.ភ.ម. ។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាខ.ភ.មបានឱ្យ ដឹងថា ដោយបានការយកចិត្ដទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលព្រមទាំងជួយឧបត្ថម្ភចំពោះគោលនយោបាយវិស័យកីឡាពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមកបានធ្វើឱ្យកីឡាខ.ភ.ម មានការអភិវឌ្ឍន៍ធំធាត់ដុះដាលជាបន្ដ បន្ទាប់ក្នុងឆ្នាំ២០១៥នេះកីឡាករ និង កីឡាការិនីខ.ភ.មបានប្រកួតថ្នាក់ជាតិ ។ ក្នុងនោះលទ្ធផលទទួលបានមេដាយចំនួន៩៧មានមាស៤៤ ប្រាក់២៥,សំរឹទ្ធ២៨ ពានចំនួន៩ពាន , ខ្សែក្រវាត់ចំនួន៤ខ្សែ និងម៉ូតូចំនួន១គ្រឿង ។ ចំពោះការប្រកួត កីឡាថ្នាក់អន្ដរជាតិតាមរយៈការចាត់ បញ្ជូនរបស់រាជរដ្ឋាភិបាលទទួលលទ្ធផល មេដាយសរុបចំនួន២៧មេដាយក្នុងនោះ មេដាយមាសចំនួន៦,មេដាយប្រាក់ចំនួន៧, មេដាយសំរឹទ្ធចំនួន១៤ និងពាន១ ។
ចំពោះវីរៈកីឡាការិនីប៉េតង់កែ ឡេង ទទួលបានចំណាត់ថ្នាក់លេខ១បានមេ ដាយមាស១ និងពានរង្វាន់១ ជាលើកទី២ ក្នុងការប្រកួតចំណាត់ថ្នាក់ពិភពលោក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បំពាក់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ និងបានផ្ដល់ ថវិកាផ្ទាល់របស់សម្ដេចចំនួន១ម៉ឺន ដុល្លារបន្ថែមពីលើប្រាក់រង្វាន់ចំនួន ១២០លានរៀល ។
លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ដរបស់ថ្នាក់ដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ដែលសម្រេចលទ្ធ ផលជោគជ័យនាំមកស្នាដៃនិងកិត្ដិយសធំ ធេងជូនក្រុមប្រឹក្សាកីឡា ខ.ភ.ម និង ក្រសួងការពារជាតិ ។ កីឡាខ.ភ.ម.មាន មោទនភាពបំផុតដែលទទួលបានលើវិញ្ញាសាប៉េតង់ ដែលវីរៈកីឡាការិនីប៉េតង់ កែឡេងជាកីឡាការិនីខ.ភ.ម.ដណ្ដើម បានមេដាយមាសនិងពានរង្វាន់ពិភព លោកដល់ទៅ២ជំនាន់ធ្វើឱ្យកេរ្ដិ៏ឈ្មោះ កីឡាខ.ភ.មល្បីពេញទូទាំងប្រទេសនិង នៅលើសាកលលោក ។
លោកនាយឧត្ដមសេនីយ៍បានបញ្ជាក់ថា កីឡានាំមកនូវសុខភាពសាមគ្គី ភាព មិត្ដភាព ការយោគយល់គ្នាទំនាក់ ទំនងយ៉ាងជិតស្និទ្ធ និងឈានទៅជាកម្លាំង សាមគ្គីជាធ្លុងមួយ ។ ក្នុងនោះគ្រូបង្វឹក កីឡាករ កីឡាការិនីត្រូវបន្ដប្រឹងប្រែង យកចិត្ដទុកដាក់ធ្វើផែនការហ្វឹកហាត់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឱ្យបានខ្ពស់និងចិត្ដអំណត់ ។ ជាមួយគ្នា នេះដែរកីឡាករកីឡាការិនីទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌បានខ្ពស់ត្រូវជ្រួតជ្រាបនូវលក្ខន្ដិកៈនិងបទបញ្ជាបច្ចេកទេសអនុវត្ដឱ្យបានល្អ ។
ក្នុងឱកាសនោះដែរ គណៈអធិបតី ក៏បានបំពាក់ឋានន្ដរស័ក្ដិនិងមេដាយជូនដល់នាយ និងពលទាហានក្នុងមជ្ឈមណ្ឌល កីឡាខ.ភ.ម. ដែលមានស្នាដៃជាច្រើន ទៀតផង ៕
ដោយ៖ សុខ ដុម