ពេលនេះ រថយន្តដឹកកាកសំណល់កំពុងសាងពីឡានវៀតណាម ដាក់ឡានយីឌុបខ្មែរចំនួន៣ឡានយីឌុប នៅច្រកដូនរ័ត្ន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បើទោះជាលោក បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហាមឃាត់ និងបានចេញសេចក្តីណែនាំ អោយលោក-លោកស្រី ប្រធានការិយាល័យ នាយកដ្ឋាន គយនិងរដ្ឋាករ ទូទាំងប្រទេស ទប់ស្កាត់ពិនិត្យការហូបចូលកាកសំណល់ក៏ដោយ ក័អំពើល្មើសច្បាប់នេះកំពុងហូចូលតាមច្រកដូនរ័ត្ន ស្រុកមេមត់ខេត្តត្បូងឃ្មុំនៅវេលាម៉ោ៩និង១០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សកម្មភាពសាងកាកសំណល់ពីឡានវៀតណាម ដាក់ចូលឡានយីឌុបខ្មែរ បានដំណើរការយ៉ាងរលូន ធ្វើឡើងនៅមាត់ច្រកនេះតែម្តង។ ក្នុងនោះសាងបាន១គ្រឿង រួចរាល់ហើយ នៅសល់២គ្រឿងទៀតកំពុងសាងបន្ត។
លោក នូ សុីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ បានអោយដឹងថា៖ លោកបានអោយមន្រ្តីគយចំនួន៤នាក់ ចុះទៅធ្វើកិច្ចការនេះ។
ដោយឡែកគេរាយការណ៍មកថា៖ សកម្មភាពលើកកាកសំណល់នៅតែបន្តធ្វើឡើងចំពោះមុខសមត្ថកិច្ចមាត់ច្រក ដូច្នេះសង្ឃឹមថា លោក ជាម ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំនិងគិតគូ យកចិត្តទុកដាក់ក្នុងបទល្មើសនេះ ខណៈគេរាយការណ៍លម្អិតថា៖ ឡានយីឌុប៣គ្រឿងរបស់ខ្មែរសម្រាប់ដឹកកាកសំណល់នេះពាក់ស្លាកលេខ(0185) (0104) និងពាក់ស្លាកលេខ(5354)។ ឈ្មួញហ៊ានលោតឆ័ត្រដោយសារគយ និងសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធយកលេស មកកម្មវិធីថ្ងៃមកចូលរួមមង្គលការ កូន លោក កើត សុធារ៉ា ៕ ដោយ ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print