ភំ្នពេញ៖ ហាងកាហ្វេមួយមានឈ្មោះថា Socials គឺជាហាងកាហ្វេមួយ ផ្តោតសំខាន់លើ ការបង្កើតសហគ្រិន ភាព និង ឱកាសការងារសម្រាប់ មនុស្សគនិងថ្លង់។ ហាងកាហ្វេ Socials ត្រូវបានបង្កើតឡើងដោយ លោក ស្វែបនីល ដេសមុស (Swapnil Deshmukh) ដែលជាអតីតបុគ្គលិក ធនាគារម្នាក់ដែលបាន មើលឃើញអំពីទស្សនៈដ៏ថ្មីមួយនេះនៅក្នុងប្រទេសកម្ពុជា។ មានកត្តាដែល ជួយជំរុញទឹកចិត្តគាត់អោយបើកហាងកាហ្វេមួយនេះគឺដោយសារគាត់បានធ្វើដំណើរទស្សនកិច្ចទៅហាងតែមួួយនៅប្រទេស វៀតណាម ដែលបម្រើដោយបុគ្គលិកថ្លង់ទាំងអស់។
ការប្រកាសបើកដំណើរការហាងកាហ្វេនេះត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៧ វិច្ឆិកា ២០១៨ នៅខាងក្នុងធនាគារភ្នំពេញពាណិជ្ជ(PPCB) សាខាបឹងត្របែក។ ហាងកាហ្វេ Socials ផ្ដោតសំខាន់លើបេសកកម្មមួយគឺដើម្បីផ្លាស់ប្តូរការយល់ឃើញនិងភាពលំអៀងរបស់អ្នកជំនួញមួយចំនួនដែលមិនជួលមនុស្ស គ ថ្លង់ ឲ្យធ្វើការ។ ហាងកាហ្វេSocials ចង់ធ្វើជាគំរូ ក៏ដូចជាសារមួយផ្ញើទៅកាន់អ្នកធ្វើជំនួញផ្សេងៗទៀតឲ្យពួកគាត់ជួលមនុស្ស គ ថ្លង់ មកធ្វើការដូចជា ហាងកាហ្វេSocials ដែរ។
លោក Swapnil បាននិយាយថា “មិនមែនការងារទាំងអស់តម្រូវឲ្យមនុស្ស និយាយ ស្ដាប់ ឬ ធ្វើចលនានោះទេ ដូច្នេះការរើសអើងដោយអចេតនានេះ បានធ្វើឲ្យអាជីវកម្មទាំង អស់កំពុងបោះបង់ចោលអ្នកដែលមានសមត្ថភាព និងទេពកោសល្យឲ្យនៅក្រៅទីផ្សារការងារ។ បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុង ដំណាក់កាលដំបូងនិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងនោះយើង បានបង្កើតម៉ាកកាហ្វេដែលប្រកបដោយក្តីស្រឡាញ់ ជាមួយនឹងការចែករំលែក បណ្តាញឌីជីថល។នៅក្នុងតំណាក់កាលទីពីរ ពួកយើងចង់លើកទឹកចិត្តដល់មនុស្សថ្លង់និងគឲ្យក្លាយ ជាសហគ្រិនផ្ទាល់ ហើយបើកអាជីវកម្មដោយខ្លួនឯង(ឧទាហរណ៍ ដូចជា រទេះកាហ្វេជាដើម) ដោយ ផ្ដល់ឲ្យពួកគាត់នូវការហ្វឹកហាត់ ឧបករណ៍ និងថវិកាចាំបាច់មួយចំនួន ដើម្បីឲ្យពួកគាត់គ្រប់គ្រង ហិរញ្ញវត្ថុនៅក្នុងដៃរបស់ពួកគាត់ទាំងស្រុង។”
លោក ស៊ីន ឆាងម៉ូ (Shin Chang Moo) នាយកប្រតិបត្តិរបស់ធនាគារភីភីស៊ីប៊ី បានមាន ប្រសាសន៍ថា “យើងកំពុង កសាងគំរូអាជីវកម្មថ្មីមួយ ដែលផ្តល់ភាពបត់បែន បន្ថែមភាពងាយស្រួល និងការបង្កើន បទពិសោធល្អដល់អតិថិជន។ ជាមួយនឹង ការបើកសាខា របស់ហាងកាហ្វេ Socials បុគ្គលិករបស់ យើង នឹងធ្វើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈភ្នាក់ងារបម្រើសេវាកម្មតាម អនឡាញដោយ ឆ្លើយតបនិងបំពេញសំណើរបស់អតិថិជននៅពេលដំណាលគ្នាដែលពួកគេកំពុងរីក រាយនឹង បទ ពិសោធព៍កាហ្វេដ៏ឈ្ងុយឆ្ងាញ់នៅហាងកាហ្វេបស់យើង។ ការផ្តល់ឱ្យសង្គមវិញរបស់ យើង ជាការ សហការ ជាមួយនឹងហាងកាហ្វេ Socials ដែលផ្ដល់ឨកាសឲ្យយើងបានតបស្នងទៅឲ្យសង្គមវិញ ព្រមទាំងបានបង្កើតបទពិសោធន៍ល្អដល់អតិថិជន របស់យើងថែមទៀតផង។”
ហាងកាហ្វេ Socials មានបំណងធ្វើជាអ្នកដែលមានទំនួលខុសត្រូវចំពោះសង្គម និងជាអ្នកស្រលាញ់ បរិស្ថាន។ ពួកគេផ្ដល់ប្រាក់បៀវត្សលើទីផ្សារ ធានារ៉ាប់រងផ្នែកសុខភាព (ជាអ្នកដំបូងដែលផ្ដល់ធានា រ៉ាប់រងផ្នែកសុខភាពដល់បុគ្កលិកក្រៅម៉ោង) និង អត្ថប្រយោជន៍ជាច្រើនទៀតដល់បុគ្គលិករបស់ ពួក គេ។ ខាងផ្នែកអាជីវកម្មវិញ ហាងកាហ្វេ Socials ផ្ដល់ជាទុយោនិងសម្ភារញ្អា
ហារប្រភេទលោហៈ ធាតុដល់អតិថិជន។ ពួកគេក៏បានផ្ដល់ជា ទុយោនិងក្រដាសខ្ចប់ដែលអាចកែច្នៃឡើងវិញបានសម្រាប់ អតិថិជនដែលមិ
នៅហាង។ ហាងកាហ្វេ Socials កំពុងស្វែងរកវីធីសាស្ត្រដើម្បីកាត់បន្ថយការ ប្រើប្រាស់ថង់ផ្លាស្ទិច ហើយនឹងវិនិយោគទៅលើបច្ចេកវិទ្យាបែបនេះដែលសម្ភារៈជាការចំណាយរបស់ ពួកគេ។ ហាងកាហ្វេ Socials ចង់បង្កើតប្រព័ន្ធអេកូនៃសហគ្រិនសង្គមដែលមានបំណងចង់ធ្វើការ ជាមួយជំនួញតូចៗក្នុងស្រុកដែលផ្ដោតទៅលើសីលធម៌ និងបុព្វហេតុសង្គម។ហាងកាហ្វេ នេះក៏នឹង មានគម្រោងជួលបុគ្គលិក គ ថ្លង់ បន្ថែមទៀត ដើម្បីបើកសាខាផ្សេងទៀតនៅប៉ុន្មានខែខាងមុខនេះ៕ ដោយ វឌ្ឍនា