ឈានមុខក្នុងការងារសិល្បៈភ្លាមណាខុនបង្កើតមុខជំនួញទឹកអប់ម៉ាក ផ្ទាល់ខ្លួន

ចែករំលែក៖

  ភ្នំពេញ៖ តារាសម្តែងលោកណាខុន បានក្តាប់ឱកាសទីផ្សារសម្តែងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តារារូបនេះបានបង្ហាញមុខជំនួញថ្មី គឺបង្កើតម៉ាកផលិតផលទឹកអប់ផ្ទាល់ខ្លួនដែលលោករំពឹងថានឹងអាចវាយលុកទីផ្សារបានខ្លាំងនៅពេលខាងមុខ។

តារាសម្ដែង ណាខុន និយាយ ថា ដោយសារតែមានចិត្តស្រលាញ់ និងចង់បង្កើតមុខរបរស្នាដៃរបស់ខ្លួន ទើបជម្រុញឲ្យលោក នឹកឃើញផលិតទឹកអប់ ដោយដាក់ឈ្មោះNAKHON (NK) ផ្ទាល់តែម្តង។ លោកថា ទឹកអប់នេះ ផ្សំពីវត្ថុធាតុដើម នៅប្រទេសបារាំង និង ធ្វើការវេចខ្ចប់នៅហុងកុងចំណែកគុណភាពគឺមានក្លិនជាប់ ២៤ ម៉ោង ធានាថា បុរសៗទាំងអស់នឹងជាប់ចិត្តជាមួយនឹងក្លិនបែបទាន់សម័យ ចំណែកតំលៃសមរម្យ ដែលអាចឲ្យអ្នកប្រើប្រាស់ ទទួលយកបានទាំងគុណភាពនិងតំលៃ។ ទាក់ទងនឹងការចំណាយដើមទុនប៉ុណ្ណា សម្រាប់ផលិតទឹកអប់ខ្លួនឯងនោះមានទឹកប្រាក់យ៉ាងណានោះ ណាខុន មិនទាន់បញ្ជាក់ពីចំនួនពិតប្រាកដនោះទេ គឺគ្រាន់តែបង្ហើបថា ខ្ទង់ ម៉ឺនដុល្លារអាមេរិកឡើងទៅ។លោកថាមុនពេលបោះជំហ៊ានប្រឡូកក្នុងអាជីពថ្មីនេះលោកបានប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកលក់បានយ៉ាងល្អិតល្អន់ដើម្បីប្រាកដថាទីផ្សារលក់នឹងមានលទ្ធផលល្អប្រសើរ។ ជាការមើលឃើញមុខរបរដែលណាខុនបង្កើតលក់ទឹកអប់នេះពិតជាអាចជ្រោងលោកឲដើរទៅមុខរឹងមាំបានដោយសារតែគេយល់ថាទឹកអប់ជាក្លិនក្រអូបហើយមនុស្សគ្រប់វ័យពិតជាចង់បានទឹកអប់ដាក់ជាប់កាយដើម្បីប្រើឲក្រអូបកាយអារម្មណ៍ស្រស់ស្រាយហើយស្រួលមិនភ័យជះក្លិនមិនល្អដាក់អ្នកដ៏ទៃ។ម្ល៉ោះហើយទាំងអ្នកសិល្បៈនិងហ្វេនៗគាំទ្រលោកសរសើរថានេះជាមុខរបរមួយល្អពិតជាត្រូវប៉ាន់មិនខាន។

បើទោះបីជាមានមុខជំនួញថ្មីផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែតារារូបនេះនៅតែបន្តជំហររក្សាលំនឹងការងារសិល្បៈឲ្យបន្តរីកចម្រើនទៅមុខថែមទៀតផងដែរ។ លោក រំពឹងថាទាំងការងារសិល្បៈ និងការងារមុខជំនួញថ្មីនេះនឹងរីកចម្រើនទន្ទឹមគ្នាផងដែរ៕ ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print