ភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកដោយមានអ្នកស្លាប់ជិត១០០នាក់ និង ជាង ១០០០នាក់នៅបាត់ខ្លួននៅឡើយ ។
នៅថ្ងៃទី១៧ខែវិច្ឆិកា(ត្រូវនឹងថ្ងៃទី១៨)ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានធ្វើដំណើរដោយផ្ទាល់ទៅកាន់តំបន់រងគ្រោះដោយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយលោកសង្ឃឹមថានេះជាគ្រោះអាសន្នចុងក្រោយបង្អស់របស់អាមេរិក ពាក់ព័ន្ធនិងភ្លើងឆេះព្រៃ ។ នៅពេលអនាគតអាមេរិក និងមិនមានរឿងអាក្រក់បែបនេះកើតឡើងម្តងទៀតឡើយ។
នៅពេលទៅត្រួតពិនិត្យជាមួយមន្ត្រីក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រធានាធិបតីដូណាល់ត្រាំបានបញ្ចាក់ថា «នៅពេលនេះ យើងចង់មើលថែអ្នកដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ»។នៅក្នុងជាមួយគ្នានោះ អ្នកសារព័ត៌មានបានសួរលោកត្រាំ ចំៗតែម្តងថាតើ ដំណើរមកមើលតំបន់រងគ្រោះដោយភ្លើងឆេះព្រៃ នេះ អាចធ្វើឲ្យ រូបលោកផ្លាស់ប្ដូរទស្សនៈស្តីពីបម្រែបម្រួលអាកាសធាតុដែរឬទេ? ក្រោយពេលដែលលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស។ ប្រធានាធិបតីដូណាលត្រាំបាន ឆ្លើយថា«ទេ»។
នៅក្នុងខែតុលាឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានចាត់ទុកថា ក្រុមអ្នកវិទ្យាស្ត្រស្តីពីបម្រែបម្រួលអាកាសធាតុ គឺមានលក្ខណនយោបាយ ហើយលោកត្រាំចាត់ទុក បម្រែបម្រួលអាកាសធាតុគឺជាបញ្ហា មិនមែនមនុស្សជាអ្នកបង្ករឡើងឡើយ។
មកទល់ពេលនេះភ្លើងឆេះព្រៃបានសម្លាប់មនុស្ស ៧១នាក់ និងជាង១០០០នាក់ បាត់ខ្លួន។ ភ្លើងឆេះព្រៃ បានចាប់ផ្តើម នៅថ្ងៃទី៨ខែវិច្ចិកា ។ ពីរថ្ងៃក្រោយមក ប្រធានាធិបតីដូណាលត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា ការគ្រប់គ្រងព្រៃទន់ខ្យោយ ជាមូលហេតុបណ្តាលឲ្យមានភ្លើងឆេះព្រៃ ។
នៅក្នុងដំណើរទៅកាន់តំបន់រងគ្រោះដោយភ្លើងឆេះព្រៃ ជាមួយប្រធានាធិបតី ដូណាលត្រាំ គឺមានអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Jerry Brown រួមជាមួយអភិបាលក្រុង Paradise និងមន្ត្រី គ្រប់គ្រងគ្រោះមហន្តរាយសហរដ្ឋអាមេរិក FEMA លោក Brock Long ។ ភ្លើងឆេះព្រៃបានបំផ្លាញ ការដ្ឋាន ផ្ទះសម្បែង ជាង ៩.៨០០ កន្លែង ខ្នង និងធ្វើឲ្យពលរដ្ឋ ជាង ៥២.០០០នាក់បាត់បង់ផ្ទះសម្បែង មន្ត្រីអាមេរិកបញ្ចាក់ថា មានក្រុមពន្លត់អគ្គិភ័យ៥៥០០នាក់ កំពុងធ្វើការអស់ពីសម្ថភាពដើម្បីគ្រប់គ្រងស្ថានភាព ។ មកទល់ពេលនេះភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើអស់ ៥៩០គីឡូម៉ែត្រ ក្រឡា នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ តាមការព្យាករណ៍ នៅពាក់កណ្តាលសប្តាហ៍ក្រោយនេះនឹងមានភ្លៀងធ្លាក់ អាចជួយដល់ក្រុមពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានភាព បាន៕