សារព័ត៌មាន CNN បានដកស្រងព័ត៌មានពីកម្លាំងប៉ូលិសនៅជីកាហ្គោបានបញ្ចាក់ថា មាន ករណីបាញ់ប្រហារ នៅជិតមន្ទីពេទ្យCercy ក្នុងទីក្រុងនេះកាលពីថ្ងៃទី១៩ខែវិច្ឆិកា (ម៉ោង ក្នុងតំបន់)។ ការបាញ់ប្រហារនោះបណ្តាលឲ្យមានមនុស្ស៤នាក់ស្លាប់ និង៤នាក់រងរបួស ក្នុងនោះមានប៉ូលិសម្នាក់ផងដែរ។ ជនដៃដល់ផ្ទុះអាវុធ មានអាយុ ៣២ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា លោក Anthony Guglielmiអ្នកនាំពាក្យ ប៉ូលិសទីក្រុងជីកាហ្គោ បានបញ្ចាក់ថា ក្រោយសម្លេងផ្ទុះកាំភ្លើង មានមនុស្សជាច្រើនរងរបួស ។ ហេតុការកើតឡើងនៅជិតមន្ទីពេទ្យ Mercy ក្នុងដំបន់ South Side ទីក្រុងជីកាហ្គោ។ តាមសារព័ត៌មាន CNN ក្នុងចំណោមអ្នករងរបួស មានមន្ត្រីប៉ូលិសម្នាក់ ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យជាបន្ទាន់។
នាង Sue Jimenez អ្នកគ្រប់គ្រងហាង Kozy’s Cyclery នៅជិតមន្ទីពេទ្យ បានឲ្យដឹងថា នាងឭសូស្នូរកាំភ្លើងជាច្រើនគ្រាប់ ហើយបានស្ងាត់ទៅវិញ ក្រោយប៉ូលិស មកដល់។
ប៉ូលិសបានឡោមព័ទ្ធទីតាំងខាងលើ ហើយស្នើរឲ្យពលរដ្ឋជៀសឲ្យឆ្ងាយពីទីនោះ ។ សាក្ស៊ីនៅកន្លែងកើតហេតុ បានប្រាប់បណ្តាញទូរទស្ស WBBM TV ថា បុរសម្នាក់បានបាញ់ស្ត្រីម្នាក់នៅកន្លែងចតរថយន្តក្រោយ ការឈ្លោះប្រកែកគ្នា ហើយបុរសនោះបន្តចូលក្នុងមន្ទីពេទ្យ បាញ់ប្រហារ។
ក្នុងរយៈពេល ជិត១ខែចុងក្រោយនេះ អាមេរិក មានករណីបាញ់ប្រហារ ដល់ទៅពីរលើក សម្លាប់មនុស្សជាច្រើន ។ កាលពីថ្ងៃទី ២៧ខែតុលា មានការបាញ់ប្រហារទៅលើក្រុមជនជាតិ ជ្វីហ្វនៅព្រះវិហារ Tree Of life ក្នុងទីក្រុង Pittsburgh រដ្ឋ Pennsylvania សម្លាប់មនុស្ស ១១នាក់។ ពេលថ្មីនេះមានការបាញ់ប្រហារនៅក្នុងក្លឹប ស្ថិតនៅតំបន់ Thousand Oaks ជាយក្រុង ឡូសអានជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្ស ១៣នាក់៕