សម្តេច​តេជោ​ ៖​ កម្ពុជា​មិន​មែន​ជា​ដែន​អាណានិគម​របស់​ចិនទេ​ 

ចែករំលែក៖

ភ្នំពេញ​៖​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើក​លែង​តែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ដែល​ ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២០​ ខែ​វិច្ឆិកា​ នេះ​ បង្ហាញ​ថា​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ បាន​ណែនាំ​នូវ​បញ្ហា​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំ​នោះ​ ។

ក្នុង​នោះ​ គឺ​ ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​សារព័ត៌មាន​បរទេស​ដែល​ថា​ “កម្ពុជា​កំពុង​ក្លាយ​ទៅ​ជា​ដែន​អាណានិគម​របស់​ប្រទេស​ចិន​ ជា​ពិសេស​ប្រទេស​នេះ​កំពុង​សាងសង់​មូលដ្ឋាន​នាវា​យោធា​មួយ​នៅ​ខេត្ត​កោះកុង​ ។

សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ត្រូវ​ការ​ឱ្យ​បរទេស​មក​ច្បាំង​គ្នា​លើ​ទឹកដី​កម្ពុជា​ដូច​អតីតកាល​ទេ​ ហើយ​ក៏​មិន​ឱ្យ​កម្ពុជា​ក្លាយ​ជា​ទីលាន​នៃ​ការ​ធ្វើ​សង្គ្រាម​មនោគមន៍​វិជ្ជា​ ឬ​ សាកល្បង​អាវុធ​ដែរ​ ។ ក៏​ប៉ុន្តែ​កម្ពុជា​ចង់​ឱ្យ​បរទេស​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមកិច្ច​ នៅ​កម្ពុជា​ ជា​អាទិ៍​ការ​ផ្តល់​ជំនួយ​ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ មាន​ផ្លូវ​ ស្ពាន​ មន្ទីរពេទ្យ​ សាលារៀន​ ជាដើម​ ៕

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print