ភ្នំពេញ ៖ មុខសញ្ញាចោរ និងមានប្រវត្តិលូកកាបូបលុយ និងសម្ភារមានតម្លៃ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃទី២១, ២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីកត់ចំណាំ និងមានការប្រុងប្រយ័ត្ន ។
ក្នុងនោះ នគរបាលបានប្រាប់ឲ្យប្រជាពលរដ្ឋ ត្រូវរាយការណ៍មកសមត្ថកិច្ចដែលនៅជិតជាទីបំផុត ឬអាចទាក់ទង ទៅកាន់នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៦ខ្សែ រួមមាន៖117, 740, 741, 742, 743 និង 744 ៕
សូមកត់ចំណាំមុខសញ្ញាចោរលូកហោបៅដូចខាងក្រោម ៖
...