បើកម៉ូតូពេលយប់បុកគោយន្តពីក្រោយយស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ប៉ោយប៉ែត ៖ បុរសម្នាក់ជិះម៉ូតក្នុងល្បឿនលឿនបុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់នៅកន្លែង​កាពីវេលា​ម៉ោង​ ៧និង00នាទី ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៨ត្រង់ចំណុចស្រះពីរ ខាងជើងផ្លូវបំបែកទៅភ្នំព្រះចម្ងាយ១០០០ម៉ែត្រលើផ្លូវជាតិលេខ៥៦A ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ស្ថិតក្នុងភូមិសាស្រ្ត ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អ្នកបើកបបរម៉ូតូឈ្នោះ ចេក វ៉ត ភេទ ប្រុស អាយុ 27 ឆ្នាំ រស់នៅភូមិ វត្តចាស់ ឃុំ ថ្មពួក ស្រុក ថ្មពួកខេត្តបន្ទាយមានជ័យ(ស្លាប់នៅនិងកន្លែងកើតហេតុ )។

សមត្ថកិច្ចបញ្ជាក់ថាមុនកើតហេតុម៉ូតូបុកនិងគោយន្តកន្រ្តៃ (ពីក្រោយ )ក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើងលុះបើកដល់ចំណុចកើតហេតុម៉ូតូបុកពីក្រោយ (បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ តែម្ដង ។
​ចំណែកគោយន្តកន្រ្តៃ ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុបាត់ មិនស្គាល់អត្តសញ្ញាណបន្សល់ទុកចំរឹងដែកមួយកំណាត់។

ចំពោះម៉ូតូខូចខាតស្រាលករណីខាងលើនេះកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួកចុះត្រួតពិនិត្យ វាស់វែងដល់កន្លែងកើតហេតុ យកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពបានប្រគល់ជូនសាច់ញ្ញ្ញត្តិ្តយកធ្វើបុណ្យតាមប្រពៃណី ។

សួមរំលឹកថា:ចំពោះគោយន្តដែលបើកបរដឹកដំឡូងមីឬកសិផលផ្សេងៗនៅតាមបន្ទាត់ព្រំដែនពេលយប់ពុំមានភ្លើងសំគាល់ឬចំណាំផ្លាត់ខាងក្រោយតាមបណ្តោផ្លូវជាតិលេខ៥៨ក៍កំពុងតែចរាចរណ៍រាងរាល់យប់គួរតែសមត្ថកិច្ចជម្នាញ់ចុះពិនិត្យនិងធ្វើការណែនាំពួកគាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ដូចករណីខាងលើនេះ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print