លី ណូរ៉ា ប៉ះ ឈិត សុវណ្ណបញ្ញា ក្នុងបទ “ខឹងគេតិចៗ នឹកគេខ្លាំងៗ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លី ណូរ៉ា ទទួលបានឱកាសការងារសិល្បៈថ្មីៗបន្តបន្ទាប់ ក្រោយពីផលិតករបានសំឡឹងមើលឃើញពីសមត្ថភាពសម្តែងរបស់តារារូបនេះ។ ថ្មីៗនេះបទចម្រៀងថ្មីរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា គឺបទខឹងគេតិចៗ នឹកគេខ្លាំងៗ ដែលកំពុងឆក់បានការចាប់អារម្មណ៍ពីក្រុមយុវវ័យ ក៏លេចមានវត្តមានតារារូបនេះសម្តែងរួមគ្នាក្នុងតំណែងតួឯកផងដែរ។

ទោះមិនទាន់លេចធ្លោរខ្លាំងក្នុងការសម្តែង ប៉ុន្តែ តារាសម្តែង លី ណូរ៉ា ទទួលបានការងារថ្មីមិនដាច់ ពិសេសការសម្តែងក្នុងបទចម្រៀងជាច្រើន។ តារារូបនេះបញ្ជាក់ថា កន្លងមកថ្មីៗនេះលោកទទួលបានការសម្តែងក្នុងបទ​ចម្រៀងជាច្រើនបន្តបន្ទាប់ដូចជាសម្តែងរួមជាមួយកញ្ញា ទៀង មុំសុធាវី ក្នុងបទ”ទៅលេងបុណ្យកឋិន”  សម្តែងក្នុងបទ”ពីឯការទៅឯការបំផុត” បទ”ស្ទោងកំពង់ធំ” របស់ផលិតកម្មថោន និងថ្មីៗនេះគឺការសម្តែងរួមជាមួយតារាចម្រៀង ឈិត សុវណ្ណបញ្ញាគឺបទ ខឹងគេតិចៗ នឹកគេខ្លាំងៗដែលជាបទពេញនិយម និងធ្វើឲ្យលោកពេញចិត្តជាខ្លាំង។ ពេញចិត្តព្រោះតែបានរួមការងារជាមួយក្រុមការងារ ពិសេសតារាចម្រៀងស្រីល្បីឈ្មោះខាងលើ ។

លោកថាបទចម្រៀងនេះបង្កប់ដោយអត្ថន័យចាក់ចំបេះដូងយុវវ័យ និងបានផ្តិតយករូបភាពទេសភាពស្រស់ត្រកាល​នៃតំបន់ទេសចរណ៍ភូមិភាគឥសានរបស់កម្ពុជាផងដែរ។ តារារូបនេះបញ្ជាក់ថាទោះបីជាលើកដំបូងនៃការសម្តែងរួនគ្នាជាមួយតារាស្រីរូបនេះប៉ុន្តែលោកសរសើរពីសមត្ថភាពសម្តែង របស់តារារូបនេះថាមានភាពស៊ីចង្វាក់គ្នាល្អ អ្វីដែលកាន់តែធ្វើឲ្យលោកសរសើរនោះគឺអត្តចរិករួសរាយរាក់ទាក់របស់តារាស្រីរូបនេះ។

លី ណូរ៉ា រំពឹងថាសម្រាប់ដើមឆ្នាំក្រោយលោកនឹងបន្តទទួលបានឱកាសការងារសិល្បៈថ្មីៗបន្ថែមទៀត ហើយលោកក៏កំពុងពិចារណាចេញថតភាពយន្តមួយចំនួនដែលផលិតករបានទំនាក់ទំនងមកលោកផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print