បុរសម្នាក់គិតខ្លីយកផ្លែឡាមអារកខ្លួនឯងមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញកំពុងធ្វើសកម្មភាពយកផ្លែឡាមមកអារ.ក ខ្លួនឯងដោយមិនដឹងពីមូលហេតុ នៅក្នុងផ្ទះ ក៏បានជួយបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ព្រឹក ​ថ្ងៃ​ទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅ​ក្នុង​ភូមិជ្រុង ឃុំ​កក់ ស្រុកប​រកែវ ខេត្ត​រតនគិរី។​

លោក ជួប វណ្ណរក្ស អ​ធិកា​រន​គបាលស្រុកបរកែវ បាន​ឲ្យដឹង​ថា​ ជនរងគ្រោះដែលយកផ្លែឡាមអារ.​ក ខ្លួនឯងមិនដឹងមូលហេតុ នោះមានឈ្មោះ ទីង​ នីវ ភេទប្រុស ​អា​យុ​៣​១ឆ្នាំ ជនជនជាតិចារាយ ​រស់​នៅភូមិ/​ឃុំកើ​តហេតុខា​ងលើ។

លោកបន្តថា ជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះឃើញទាន់ពេលក៏បានជួយអន្តរាគមន៍ នឹងកម្លាំងនគរបាលប៉ុស្តិ៍បានទំនាក់ទំនងយក រថយន្តដឹកបញ្ជូនទៅមណ្ឌលសុខភាពស្រុកបរកែវ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏ដឹកបញ្ជូនបន្តទៅសង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ៕ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print