ភ្នំពេញ៖ ម្ចាស់បទ”លក់ស្រែចូលបា” ដ៏ល្បីល្បាញក្នុងទសវត្សរ៍ទី៩០ លោក លោក មិញ សុធីវណ្ណ បានបាត់មុខពីការងារសិល្បៈអស់ជាច្រើនឆ្នាំ។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះបទនេះ លោក មិញ សុធីវណ្ណ បានកែសម្រួលបទចម្រៀងរបស់លោកឲ្យមានលក្ខណៈទំនើបទាន់សម័យសមតាមជំនាន់យុវវ័យសម័យថ្មីតាមរយៈការបង្កើនគេហទំព័រថ្មីដែលអាចរក្សា និងរំលឹកស្នាដៃចាស់ៗឲ្យក្មេងជំនាន់ក្រោយបានស្គាល់។
លោក មិញ សុធីវណ្ណ បានបាត់មុខពីបណ្តាញសារព័ត៌មានក្រោយពីលោកបានបញ្ចប់ការងារជាប្រធានសមាគមសិល្បករខ្មែរ បន្តដំណែងពីលោកអៀង ស៊ីធុល។ លោក ត្រូវបានបងប្អូនទាំងអស់ ទទួលរួចមកហើយថា ជាតារាចម្រៀងដ៏មានបទពិសោធន៍មួយដួងអាចនិពន្ធបទភ្លេងបានដោយខ្លួនឯង និងមានទឹកដមសំឡេងពិរោះរណ្តំមានការចូលចិត្តពីទស្សនិកជនផងដែរ។
ក្រោយពេលឆក់បានភាពល្បីឈ្មោះ លោកធ្លាប់ក្លាយជាគណៈកម្មាការប្រឡងចម្រៀង ក្រោមការវាយតម្លៃសមត្ថភាពសំឡេងរលកក្រោយបានជាច្រើននាក់ ដែលជាថ្នាលថ្មី នៃសិល្បៈបន្តវេន។ ថ្មីៗនេះ លោកត្រៀមចេញផេកជាផ្លូវការមួយ មានឈ្មោះថា «Suthyvann Studio Recording» ដែលផលិតចម្រៀងខ្លួនឯងផង និងទទួលសេវាបំពេញការងារទាក់ទង និងបទចម្រៀងជូនអ្នកត្រូវការផលិតចម្រៀងផងដែរ។ Pageមួយនេះ តាមការបង្ហើបឲ្យដឹងនឹងមានចេញចម្រៀងថ្មីៗស្នារដៃកូនខ្មែរក្នុងន័យលើកកម្ពស់សិល្បៈចម្រៀងខ្មែរ។ លើសពីនេះ មានគម្រោងយកតារាចម្រៀងថ្មីចាស់ជាច្រើនដួងចូលជាសមាជិក ដើម្បីច្រៀងតាមផែនការចែកជូនអ្នកគាំទ្រ។ ដូច្នេះ ប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នា និងជួយឲ្យតម្លៃ ហើយលើកទឹកចិត្តស្នារដៃកូនខ្មែរជាបន្តទៀត។
យ៉ាងណាម៉ិញ លោកបានខិតខំការពារស្នាដៃដែលកសាងបានកន្លងទៅ ពិសេសបទចម្រៀងដែលបន្សល់ទុកជាមរតកឲ្យរលកក្រោយបានឈ្វេងយល់។ តាមការឲ្យដឹងបទ «លក់ស្រែចូលបា» គោលបំណងដែលកោកបង្កើតpag នេះឡើង គឺទី១- ចង់បង្ហាញនូវការសាងស្នារដៃលោកបានប្រឡូកវិស័យតន្រ្តី នឹងចម្រៀងតាំងពីទស្សវត្តន៍៨០ ដែលទទួលបានការគាំទ្រកន្លងមក រហូតដល់បច្ចុប្បន្ននេះ និងដល់មហាជនទូទៅក៏ដូចជាប្អូនៗយុវ័យជំនាន់ក្រោយឲ្យបានស្គាល់ផងដែរ។ ទី២- ស្របពេលនឹងការវិវត្តន៍តន្រ្តីបច្ចុប្បន្នកំពុងរីកចម្រើនការតែនិពន្ធបទថ្មី original song ផងនោះ ខ្ញុំក៏ដូចជា រួមចណែកធ្វើឲ្យផុសផុលឡើងថែមទៀត។ ទី៣- លោកក៏មានវ័យចំណាស់ហើយដែរ គឺចង់បន្សល់នូវស្នារដៃឲ្យបានច្រើនថែមទៀត សម្រាប់កំដរអារម្មណ៍មហាជនទូទៅនៅក្នុងជីវិតចុងក្រោយរបស់លោក ៕ ដោយ វឌ្ឍនា