ក្រសួងធនធានទឹក ៖ ឥទ្ធិពលរបស់ព្យុះ ទី២៩ (USAGI) នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ​ក្នុងក្រប​ខ័ណ្ឌ​ទូទាំងប្រទេស នឹងអាចបង្កមានជំនន់ទឹកភ្លៀង ,តំបន់មាត់សមុទ្រ អ្នកដំណើរគួរផ្អាកសកម្មភាពចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់អំពីអាកាសធាតុថា «កូនព្យុះយូសាជី (USAGI) នឹងបង្កើនឥទ្ធិពលទៅជាព្យុះ (STS) ហើយធ្វើដំណើរ​មក​ដល់ឆ្នេរ ប្រទេសវៀតណាម នាវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ។ សេចក្តីជូនដំណឹងបញ្ជាក់ថា នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០៨នឹងថយឥទ្ធិពលមកជាវិសម្ពាធ (TD) ហើយនឹងធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា» ។

យោងតាមការព្យាករបង្ហាញថា ឥទ្ធិពលរបស់ព្យុះ ទី២៩ (USAGI) នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន  ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងអាចបង្កទៅជាជំនន់ទឹកភ្លៀង ពិសេសគឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ,​កំពង់ស្ពឺ , ខេត្តតាកែវ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ ។ ចំណែកកម្លាំងខ្យល់បក់បោកមានល្បឿនពី១៣-១៥ម៉ែត្រក្នុងមួយវិនាទី ផ្ទៃសមុទ្រមានរលកខ្ពស់ ។

ក្នុងនោះ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគួរផ្អាកសកម្មភាពដំណើរ ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ដើម្បី ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print