ប្រុសស្អាតកម្ពុជាជាប់ជម្រើស៣នាក់ចុងក្រោយ ក្នុងការប្រកួត Resorts Wear នៃMister United Continents នៅហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ អបអរសាទរសម្រាប់តារាបង្ហាញម៉ូដ ពឹង ចាន់បូណ៌មី និងជាតារាសម្ដែងភាពយន្តភាគទូរទស្សន៍ក្នុងស្រុក កំពុងប្រកួត Mister United Continents នៅហ្វីលីពីន ជាមួយប្រុសស្អាតជាច្រើនរូបពី១៥ប្រទេសក្នុងតំបន់ ។ តារារូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតត្រូវបានជ្រើសរើសជាបេក្ខជន៣នាក់ចុងក្រោយ លើកការស្លៀកសម្លៀកបំពាក់ទាក់ទាញ ។

ពឹង ចាន់បូណ៌មី ដែលគេដឹងថា ជាតារាសម្តែងបានចាកចេញពីកម្ពុជាកាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកានេះ ប្រយោជន៍តំណាងកម្ពុជាប្រកួតកម្មវិធី Mister United Continents ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ។ ក្រោយចូលរួមហ្វឹកហាត់សម និងថតរូប និងឆ្លងកាត់ការបង្ហាញសមត្ថភាព បេក្ខជនតំណាងឲ្យកម្ពុជារូបនេះ ទទួលបានលទ្ធផលល្អប្រសើររហូតបានក្លាយជាបេក្ខជនជម្រើស៣នាក់ចុងក្រោយ នៃបេក្ខភាពក្នុងការប្រកួត Resorts Wear ជាមួយនឹងប្រទេសថៃនិងប្រទេសអ៊ីតាលី ។ លទ្ធផលចុងក្រោយនៃការប្រកាសទទួលបានពានរង្វាន់នេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះនៅJCentre Convention Hall ទីក្រុងCebu ប្រទេសហ្វីលីពីន ។ មានពាក្យជូនពរជាច្រើនដែលតារាប្រុស និងជាបេក្ខជនតំណាងឲ្យកម្ពុជារូបនេះទទួលបានពីអ្នកគាំទ្រពិសេសពីប្រជាជនកម្ពុជា ។

គួរបញ្ជាក់ដែរថាតារាសម្តែង ពឹង ចាន់បូណ៌មី វ័យ២១ឆ្នាំ តំណាងកម្ពុជាប្រកួតកម្មវិធី Mister United Continents ។ លោកគឺជានិស្សិតថ្នាក់គ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ លោកធ្លាប់ទទួលបានការចាប់អារម្មណ៍គ្រានៃការប្រកួតសម្លៀកបំពាក់តំណាងជាតិម្តងរួចមកហើយ រហូតបេក្ខជនថៃលើកឡើងថាបេក្ខជនខ្មែរយកសម្លៀកបំពាក់ជាតិថៃមកបង្ហាញ ។

លោក ពឹង ចាន់បូណ៌មី បានអះអាងថាសម្លៀកបំពាក់ខ្មែរដែលរូបលោកយកមកបង្ហាញនេះជារចនាបទរបស់ខ្មែរនិងមិនបានចំលងពីប្រទេសថៃឡើយព្រោះវាត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនដែលមានការធានាលើស្នាដៃច្នៃប្រឌិតច្បាស់លាស់៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print