ខេត្តកំពង់ចាម ៖ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកំលាំងរបស់ប៉ុស្តិ៍នគបាលរដ្ឋបាលខ្នុរដំបង និងគោករវាង ដឹកនាំដោយលោកវរសេនីយ៏ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុក បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងលេងអាប៉ោងដាក់លុយ) មួយកន្លែង នៅចំណុច ចំការស្វាយចន្ទីរព្រំប្រទល់ ឃុំគោករវាង , ឃុំខ្នុរដំបង ស្រុកជើងព្រៃ និងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោកវរសេនីយ៏ឯក ប្រាក់ សុគុណ ឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះបង្ក្រាបកាលពីវេលា ម៉ោង១១ និង ៣០ នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ។ លោកថា ជាលទ្ធផលឃាត់ខ្លួនបានមុខសញ្ញាអ្នកលេងល្បែងបានចំនួន១៥នាក់ ដើម្បីអនុវត្តតាមនីតិវិធី ៕ វណ្ណៈ
...