មុននេះបន្តិចសមត្តកិច្ចចាប់រថយន្តដឹកឈើយោធាឈ្មោះ ទត លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចឃាត់ចាប់រថយន្តរបស់យោធាដឹកជញ្ជូនឈើឈ្មោះ ទត លាស់ ខណៈពេលនេះសមត្តកិច្ចកំពុងធ្វើការនៅឡើយ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃសុក្រ ១រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨២.១៨៣ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានបង្ហើបថា រថយន្តត្រូវបានបង្រ្កាបគេរុំតង់ជិតឈឹង សង្ស័យផ្ទុកឈើប្រភេទបកសំបកប្រមាណជិត ២០០ដើម ហើយរថយន្តនោះម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៏ស ទ្រុងពណ៏ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A 0366 ម្ចាស់ត្រូវបានគេស្គាល់ឈ្មោះ ទត លាស់ យោធាកងពលតូចអន្តរាគមលេខ ១៤។

ករណីនេះសមត្តកិច្ចកំពុងធ្វើការនៅឡើយរងចាំព័ត៌មានលំអិត………លើគេហទំព័រ«នគរវត្ត»៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print