ផ្ទុះគីបគ្រាប់បែករបួសក្មេងប្រុស ២នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានអះអាងថា ក្មេងប្រុស ២នាក់បងប្អូនបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារផ្ទុះគីបគ្រាប់បែកនៅគ្រាដែលក្មេងរងគ្រោះ រើសពីគំនរសំរាបក្បែផ្ទះយកមកលេង។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ផ្ទុះគីបគ្រាប់បែកខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃសុក្រ ២រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឪពុកម្ដាយក្មេងរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលបន្តទៀតថា ក្មេងរងរបួសទី១ ឈ្មោះ ហេង ផាន់ណា អាយុ ១០ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ហេង ផាន់នី ភេទប្រុស អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ក្មេងរងរបួសទាំង ២នាក់ បងប្អូនរស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ មូលហេតុក្មេងរងរបួសជាប្អូនបានរើសគីបគ្រាប់បែកពីគំនរសំរាម ផ្នែកខាងត្បូងផ្ទះយកមកឲ្យបង(រងរបួសដែរ) ហើយក្មេងជាបងបានដកក្រឡះស្លាបព្រា ស្រាប់តែផ្ទុះបណ្ដាលរងរបួសបែបនេះតែម្ដង ភ្លាមៗក្រុមគ្រួសារសាច់ញាតិបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print