ឪពុកខឹងកូនរកដុតផ្ទះចោល វាយសំលាប់កូនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អំពើហឹង្សាក្នុងគ្រួសារ បណ្តាលឲ្យស្លាប់មនុស្សម្នាក់កាលពីម៉ោង១,៣០នាទីយប់ ចូលថ្ងៃទី២៣ ខែវិច្ចិការ ឆ្នាំ២០១៨  នៅនិងផ្ទះជនរងគ្រោះភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង។

ជនរងគ្រោះឈ្មោះស៊ុន ថា ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាជន(វិកលចរឹក)សសៃប្រាសាទ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលពត៌មានពីប៉ុស្តិជីក្រែងនៅម៉ោង ៨និង៣០នាទី ថ្ងៃទី២៣ ខែវិច្ចិការ ឆ្នាំ២០១៨   ថាមានករណីសម្លាប់មនុស្ស យើងបានចុះដល់កន្លែងកើតហេតុ នៅភូមិព្រីង ឃុំជីក្រែង ដើម្បីស្រាវជ្រាវ  តាមសាក្សីបានឲ្យដឹងថា : ឈ្មោះស៊ិន ធុល  ភេទប្រុស អាយុ៥៥ឆ្នាំ  បានកាប់ និងវាយកូនរបស់ខ្លួនលើថាសជណ្តើរផ្ទះរបស់ខ្លួន រួចហើយអូស ជនរងគ្រោះទៅខាងក្រោយផ្ទះបាត់ លុះដល់ម៉ោង ២យប់ ក្នុងថ្ងៃដដែលឈ្មោះស៊ិន ធុល និងប្រពន្ធ ឈ្មោះស៊ិន ឈន់ដែលត្រូវជាឪពុកម្តាយជនរងគ្រោះ បានចាកចេញពីផ្ទះតែម្តង។

  ចំពោះសាកសពយើងបានរកឃើញនៅក្នុងទឹកស្រះក្រោយផ្ទះកើតហេតុ នៅវេលាម៉ោង១០,៣០នាទី ថ្ងៃទី២៣​ខែ វិច្ចិកា ឆ្នាំ២០១៨ នៅលើសាកសពឃើញស្នាមកាប់និងកាំបិតត្រូវមួយកន្លែងត្រង់លើត្រចៀកខាងឆ្វេង  និងលើក្បាលហើមជាំ ។ ករណីនេះមុខសញ្ញាសង្ស័យគឺឪពុកបង្កើតឈ្មោះ ស៊ិន ធុល  អាយុ៥៥ឆ្នាំដែលខឹងនិងកូន  ធ្វើសកម្មភាព ចង់ដុតផ្ទះបំផ្លាញទ្រព្យក្នុងផ្ទះ ថែមទាំងវាយឪពុកម្តាយជាច្រើនលើក កាលពីកន្លងមក។ករណីនេះសមត្ថកិច្ចយើងខ្ញុំកំពុងបន្តនីតិវិធីស្រាវជ្រាវ ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print