ឃើញខាងស្រីដេកក្នុងបន្ទប់មិនបិទទ្វារ លួចចូលយកលុយ២០០ដុល្លារ​ ម្ចាស់គេទាន់វ៉ៃបែកមាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានធ្វើសកម្មភាពចូលលួចលុយអ្នកជិតខាងដែលមានបន្ទប់ក្បែរគ្នាចំនួន២០០​ដុល្លារ ពេលជនរងគ្រោះដឹងទាន់ឃាត់ខ្លួនអោយសមត្ថកិច្ច កាលពីនៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៤ និង០០នាទីនៅចំណុចបន្ទប់ជួលលេខសេ២៥ក្រុម៥ផ្ទះលេខ៣៦ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ  មុំ រ៉េនឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខសេ២៣ ផ្លូវបេតុង  ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ចំណែកជនងគ្រោះឈ្មោះ រិត រតនា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅបន្ទប់ជួលលេខសេ២៥៣ ផ្លូវបេតុង  ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ ប្រាក់ដុល្លាចំនួន ២០០ដុល្លា ប្រគល់ឲ្យជនរងគ្រោះវិញ ។
ដំណើររឿង ៖ មុនពេលកើតហេតុ  ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាបតែជនសង្ស័យខាងលើ បាន ចូលក្នុងបន្ទប់របស់ជនរងគ្រោះធ្វើសកម្មភាពបើកកាបូបលុយរបស់ជនរងគ្រោះ លួចយកលុយក្នុងកាបូបបានចំនួន ២០០ដុល្លា ហើយជនសង្ស័យ បានចេញពីក្នុងបន្ទប់របស់ជនរងគ្រោះ ចូលក្នុងបន្ទប់ជួលរបស់ខ្លួនវិញ ភ្លាមនោះជនរងគ្រោះបានទូរសព្ទ័ប្រាប់អ្នកគ្រប់គ្រងផ្ទះជួល ហើយបាននាំខ្លួនខាងលើជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print