នៅទីបំផុតអាវុធគីមី ត្រូវបានប្រើប្រាស់សាជាថ្មីនៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

កន្លងមក អាមេរិក បានបញ្ជាក់ថា៖ នឹងមានការប្រើប្រាស់អាវុធគីមីពីសំណាក់ទាហានរដ្ឋាភិបាលស៊ីរី ប៉ុន្តែ ពេលនេះរុស្ស៊ីបានបញ្ជាក់ថា ក្រុមភេរវកម្មនៅក្នុងតំបន់​Tahrir Alhamជាអ្នកប្រើប្រាស់ ។

សារព័ត៌មាន​ Sputnik news ​កាលពីថ្ងៃទី​២៥ខែវិច្ឆិកាបានដកស្រង់ ការប្រកាសរបស់អ្នកនាំពាក្យកម្លាំងការពារ វិទ្យុសកម្មគីមី និង ជីវសាស្ត្រ លោក​ Konstantin Potyomkin ​បានបញ្ជាក់ថា​ ក្រុមភេរវកម្ម Tahrir Alham  ដែលមានទំនាក់ទំនងជិតស្និទជាមួយក្រុម​ Al Nusra ​បានប្រើប្រាស់អាវុធ កាំភ្លើងធំ ទំហំ១២០ មីលីម៉ែត្រ ដោយខាងក្នុងមានផ្ទុកជាតិពុល​បានវាយប្រហារទៅលើទីក្រុងអាឡាប៉ូស៊ីរី កាលពីថ្ងៃទី​២៤ខែវិច្ឆិកា។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​លោក​ Potyomkin ​បានបញ្ជាក់ថា «ក្រុមអ្នកឯកទេសវិភាគ បានបញ្ជាក់ថា ក្រុមភេរវកម្ម បានប្រើប្រាស់កាំភ្លើងធំ វាយប្រហារដោយក្នុងគ្រាប់មានជាតិគីមីពុល​»។

កាលពីថ្ងៃទី ២៤ខែវិច្ឆិកា ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី បានវាយប្រហារ ដោយគីមី​ Clo ចូលទៅកាន់តំបន់ ពីរផ្សេងគ្នានៅក្នុងទីក្រុង អាឡាប៉ូ គឺ តំបន់​ Al khalidiye និង Al Zahraa ​ រួមទាំងតំបន់​ Nile Street ផងដែរ ។  ព័ត៌មានផ្សព្វផ្សាយស៊ីរីបានផ្សាយថា នៅក្នុងការវាយប្រហារនោះមាន មនុស្ស ១០៧នាក់រងរបួសបញ្ជូនទៅកាន់មន្ទីពេទ្យ ។ ជងរងគ្រោះ មានអាការៈពិបាននៅក្នុងការដកដង្ហើម ក្រោយប៉ះនឹងជាតិគីមីពុល ខាងលើ ។

ក្នុងពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិរុស្ស៊ី​បានបញ្ជាក់ថា មានមនុស្ស ៤៦នាក់រងរបួស ក្នុងនោះមានកុមារ​៨នាក់​។ កាលពីថ្ងៃទី​២៥ខែវិច្ឆិកា លោក​ Igor konashenko ​មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា ក្រុមអ្នកឯកទេសស្តីពីអាវុធគីមីបានទៅកាន់តំបន់រងគ្រោះ ដោយការវាយប្រហារខាងលើនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print