រថយន្តហាយប្រីដបោះពួយលឿនមិនប្រយ័ត្នបុកក្បាលនាគលាន់ដូចរន្ទះរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ស្រីស្រស់ម្នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តបង្កមួយគ្រឿងម៉ាកកាម៉ារីហាយប្រុិតពណ៌ទឹកប្រាក់បើកក្នុងល្បឿនយ៉ាងលឿនហើយខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់មួយកំណាត់ខាងមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៣នឹង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី២៦ខែវិច្ចិកាឆ្នាំ២០១៨តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវ១៦៣នៅ
ចំណុចស្តុបគីរីរម្យស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា។
តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍
បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ
ស្ត្រីវ័យក្មេងម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ
បើករថយន្តមួយគ្រឿងម៉ាកកាំម៉ារីហាយប្រុិតពណ៌ទឹកប្រាក់ពាក់ស្លាក
លេខភ្នំពេញ2V-7998បើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្តាលអោយរងការខូចខាតមួយកំណាត់ខាងមុខបាក់កញ្ចក់ទាំងសងខាងសំណាងល្អម្ចាស់រថយន្តរងរបួសស្រាលហើយភ្លាមនោះដែលក៏មានជនឆ្លៀតឱកាសលួចយកទូរស័ព្ទដៃរបស់ស្ត្រីរងគ្រោះទៅបាត់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកទ្រូងផ្លូវនោះមិនមានបង្កទៅអោយអ្នកដ៏ទៃមានគ្រោះថ្នាក់នោះឡើយគ្រាន់តែខូចខាតរថយន្តនិងរងរបួសស្រាលខ្លួនឯងតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ច
ធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យ
ចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print