រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិផ្តល់អនុសាសន៍ដល់កម្មសិក្សារី បង់ក្លាដែស                                   

ចែករំលែក៖

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួង ការពារជាតិ សំដែងការកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេ សទាំងពីរ កម្ពជា-បង់ក្លាដែស បាននិងកំពុងវិវត្តក្នុងទំនាក់ ទំនងដ៏ប្រសេីរសំរាប់កងទ័ពនិងរដ្ឋាភិបាលប្រទេសទាំងពីរ ។

នាយឧត្តមសេនីយ៍ នាង ផាត លេីកឡេីងដូច្នេះក្នុងឱកាសដំណេីរទស្សនកិច្ចឈ្វេងយល់របស់លោកវរសេនីយ៍ឯក Md Mah mudi kabir Spp ប្រធានប្រតិភូមហាវិទ្យាល័យ បព្ជាាការសេនាធិការ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស រួមនិងសមាជិក ២៦ រូបជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេ នីយ៍ នៅសាលប្រជំុទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃ ចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។

នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ លេីកឡេីងបន្តទៀតថា: ព្រះរាជាណាចuក្រកម្ពជាកំពុងបោះជំ ហានទៅមុខក្រោមការដឹកនាំដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យេីងទទួលបាន សុខ សន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍប្រកបដោយតម្លាភាព ស្មេីមុខមាត់បណ្តាប្រទេសលេីពិភពលោក ។

ដូចអស់លោកបានជ្រាបស្រាប់ថា: ដោយសារការហែកហួរជិត ៣ ទសវត្ស កម្ពុជាធ្លាក់ក្នុងភ្លេីងសង្គ្រាមខ្ទេចខ្ទាំ និងមានរបបប្រ ល័យពូជសាសន៍ដុត រោលមាតុភូមិមួយនេះឱយអន្តរាយ ក្នុងស្ទឹងឈាម សមុទ្ទទឹក ភ្នែកគួរឱយសង្វេក ។

នាយឧត្តមសេនីយ៍ នាង ផាត លេីកឡេីងពីបរិយា កាសសង្គម និង ពិភពលោកកំពុងមានការប្រែប្រួល ទាំងក្នងបរិបទនៃសក លភាវូបនីយកម្ម ពិសេសក្នុងតំបន់ប្រជាជាតិអាសីុ អគ្នេយ៍ មាន ការអភិវឌ្ឍ ដែលពិភពលោកទទួលស្គាល់ការឈានទៅមុខរប ស់ប្រជាជាតិ ដែលមានឈាមជ័រប្រដំប្រសងមួយនេះ ។

ជំនួសមុខឱយកម្មសិក្សាការីមហាវិទ្យាល័យ បព្ជាាការសេនាធិ ការ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសលោកវរសេនីយ៍ឯក Md Mah mudi kabir Spp ប្រធានប្រតិភូបានថ្លែងអំណរ គុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ឆ្លៀតឱ កាសដ៏មមាញឹកអនុញាតិឱយប្រតិភូលោក ចូលជួបនិងផ្តល់អនុុសាសន៍ល្អៗ ឱយកម្មសិក្សាការីបានឈ្វេងយល់ពីសភាព ការណ៍ពិតរបស់ព្រះរាជាណាចក្រអច្ឆរយៈ ប្រកបដោយបា្រសាទបុរាណ ដែលធ្លាប់មានកេរ្តិ៍ឈ្លោះល្បីល្បាញ តាំងពីដេីមរៀងមកផងដែរ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print