ប៉ោយប៉ែត:ដោយមើលឃើញពីការលំបាកក្មុងការសឹក្សារបស់សិស្សានុសិស្សអស់រយ:ពេល២ឆ្នាំកន្លងមក នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨នេះនៅចំណុចភ្នំវែងឋិតក្នុងភូមិឃុំអូរសំពរ័ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ័អាជ្ញាធរស្រុកម៉ាឡៃចុះកសាងសាលាជូនពួកគាត់។នៅប្រតិ្តបត្តការនោះគេឃើញមានកងកម្លាំងគ្រប់ស្ថាបន័ សរុបប្រមាណជាង១០០នាក់ដឹកនាំកម្លាំងកសាងដោយលោកអែម សុខាអភិបាលស្រុកម៉ាងឡៃ។
លោកអភិបាលស្រុកម៉ាឡៃអែម សុខាមានប្រសាស ន៍បញ្ជាក់តាមទូរសព្ទ័ថាកាលពីមុនពុំមានពលរដ្ឋមករស់នៅនោះទេប៉ុន្តែដោយរយះកាលកន្លងមកប្រទេសមានការអភិវឍ្ឃន៏ប្រជាពលរដ្ឋលោកគាត់ទៅធ្វើស្រែចំការនៅទីនោះ ពួកគាត់ខ្ជិលទៅមកពួកគាត់បានបង្កើតលំនៅដ្ឋានទីនោះហើយក៏មានកូនចៅទៅនៅជាមួយ តែក្មេងនៅទីនោះមានតិចតូចក្រោយមកក្មេងមានការកើនឡើង ពួកគាត់បានឲ្យរៀននៅផ្ទះអ្នកស្រុកដែលមិនមានមនុស្សនៅ ដោយមើលឃើញពីកំណើនកូនៗក៏យើងនាំគ្នាធ្វើរោងដោលបណ្ដោះអាសន្នចំនួនមួយខ្នង2បន្ទប់ ទទឹង6 ម៉ែតបណ្ដោយ6ម៉ែត ធ្វើអំពីឈើដំបូលសង្កសីក្នុងការកសាងសាលានេះអស់ថវិការ2123500៛នឹង9000បាត។
លោកបន្ថែមថាកូនសិស្សនៅទីនោះចំនួន៦៧នាក់ ស្រី40 ប្រុស27នា
ក់មានអ្នកគ្រូរម្នាក់ដែលគាត់ជួយបង្រៀនអត់មានប្រាក់បៀវត្តចំនួន២ឆ្នាំព្រឹកបង្រៀន ថ្នាក់ទី1 និងទី2ល្ងាងថ្នាក់ទី3នឹងទី4 ។
ក្នុងនោះលោកថាចំពោះសាលារៀនដែលនៅចំណុចព្រៃឬស្សីឋិតក្នុងភូមិឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យមានគំរោងធ្វើរោងដួលបណ្ដោះអាសន្នឲ្យពួកគាត់រៀនដូចសាលាខាងលើនេះផងដែរ ៕ វណ្ណា