ដើមគគីរមួយដើមបាក់កាត់ទទឹងផ្លូវសង្កត់រថយន្តចំនួន ៣គ្រឿងសំណាងល្អមិនមានអ្នកណាម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ:ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់បណ្តាលឲ្យដើមឈើមួយគគីរមួយដើមបាក់កាត់ទទឹងផ្លូវសង្កត់រថយន្តចំនួន ៣គ្រឿងរងការខូចខាតតែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងលសយឡំនឹង
ខ្យល់កន្ត្រាក់មួយបានបក់បោកយ៉ាងខ្លាំង ដោយបណ្ដាលឲ្យដើមគគីរបានបាក់សង្កត់ទៅលើរថយន្តចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តទី១ម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ 2L-2905, រថយន្តទី២ម៉ាក តូយ៉ូតាស្តារិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-7312 និងរថយន្តទី៣ម៉ាក លុចស៉ីស RX330 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AB-7668 ឲ្យរងការខូចខាតយ៉ាងដំណំ ហើយមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។

បន្ទាប់ពីកើតហេតុ លោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានបញ្ជាឱ្យកម្លាំងសន្តិសុខសាលាខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ នឹងកាប់ដើមឈើដែលបានដួលរលំសង្កត់ទៅលើរថយន្តចំនួន ៣គ្រឿងនោះចេញពីផ្លូវ ដើម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានយករថយន្តទាំង ៣គ្រឿងដែលរងការខូចខាតនោះ យកទៅធ្វើកំណត់ហេតុនៅឯសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print