មជ្ឈមណ្ឌលនាឡិការស្វីស រៀបចំខួបគម្រប់១០០ឆ្នាំរបស់នាឡិកាដៃMIDO នៅកម្ពុជាកក្រើកផ្សារអ៊ីអន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរគម្រប់ខួប១០០ឆ្នាំនៃការបង្កើតនាឡិកាដៃម៉ាកសញ្ញា ដ៏ល្បីល្បាញជាសាកល គឺនាឡិការដៃ MIDO មជ្ឈមណ្ឌលនាឡិការស្វីស បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ ក្រោមវត្តមានតំណាងក្រុមហ៊ុនមកពីប្រទេសស្វីស តំណាងក្រុមហ៊ុនចែកចាយ អតិថិជន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួម។

​កម្មវិធីនេះបានធ្វើឲ្យមានភាពទាក់ទាញខ្លាំងតាមរយៈការដាក់តាំងបង្ហាញនាឡិការដៃMIDOប្រណីតដែលរចនាយ៉ាងស្រស់ស្អាត ទាក់ទាញគួរជាទីចាប់អារម្មណ៍ បូករួមទាំងការដាក់តាំងបង្ហាញនាឡិការដៃMIDO  ៣ម៉ូដែលដែលបង្ហាញពីការវិវត្តន៍ទាំង៣សម័យកាលគឺម៉ូដែល1918 ម៉ូដែល2018 និងម៉ូដែល2118 ដែលផ្អែកលើគោលដៅគឺ”អតីតកាល បច្ចុប្បន្នកាល និងអនាគត”។ ក្រៅពីនេះក៏មានព្រឹត្តិការណ៍បង្ហាញម៉ូតនាឡិការMIDO ដោយតារាបង្ហាញម៉ូតប្រុសស្រីល្បីឈ្មោះជាតិ និងអន្តរជាតិ កម្មវិធីបង្ហាញក្បាច់រាំ និងច្រៀងដោយតារាចម្រៀងOriginal​ Song ដ៏ល្បីជាច្រើនចូលរួមផងដែរ។

​នាឡិការដៃម៉ាក MIDO គឺមានដើមកំណើតពីទីក្រុង LE LOCLEគឺនៅចំកណ្តាលភ្នំJURA ប្រទេសស្វីស។ លោក Georges Schaeren បានបង្កើតMIDOឡើងនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៩១៨គឺក្នុងថ្ងៃតែមួយនៃទិវាសន្តិភាពជាតិ។ ចាប់តាំងពីថ្ងៃបង្កើតមក MIDOបានសម្លឹងឆ្ពោះទៅអនាគតជាមួយនឹងភាពជឿជាក់ ដែលជាគំនិតផ្តួចផ្តើមដ៏មហិមារបស់អ្នកផលិត។ នៅឆ្នាំ២០១៨នេះ ស្លាកសញ្ញានេះ បានប្រារព្វខួប១០០ឆ្នាំរបស់ខ្លួនដោយដើរតាមគន្លងរបស់លោក Georges Schaeren។ ចាប់តាំងពីកំណើតដំបូងរបស់ MIDO បានរក្សានូវកិត្តិសព្ទ សោភណ្ឌភាព និងមុខងារសម្បូរបែប។ ស្លាកសញ្ញានេះបានធ្វើឲ្យវាមានឈ្មោះល្បីរន្ទឺតាមរយៈម៉ូតដំណាងដែលមានការរចនាល្អឥតខ្ចោះ។ ផ្ទៃម៉ោងលោតពេញកញ្ចក់នាឡិការ បច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនស្វ័យប្រវត្តិ រួមជាមួយវត្ថុធាតុដើមមានគុណភាពខ្ពស់ធ្វើឲ្យ MIDO ក្លាយជាម៉ូតដ៏ពេញនិយមដែលប្លែកពីគេ និងមានតែមួយគត់។ បន្ថែមពីនេះទៀតដោយសារតែភាពប្រណីត និងការរចនាដែលមិនដូចនឹងនាឡិការដទៃបានធ្វើឲ្យMIDOក្លាយជានាឡិការដែលមានភាពល្អឥតគណនា ហើយលើសពីភាពប្រណីត និងស្រស់ស្អាត នាឡិការ MIDO ក៏បានបង្ហាញពីភាពថ្លៃថ្នូរ តាមរយៈភាពជាប់ធនរបស់វាផងដែរ។ នៅឆ្នាំថ្មីនៃការគម្រប់ខួបនេះផងដែរ ក៏មានការបង្ហាញនាឡិការគម្រប់ខួបថ្មីមួយទៀតដើម្បីរំលឹកដល់តម្លៃដ៏ខ្ពង់ខ្ពស់ នៃផ្នែកមួយនៃខ្សែស្រឡាយ MIDO គម្រប់ខួប១០០ឆ្នាំ គឺការរចនាម៉ូតគ្មានទីបញ្ចប់ វត្ថុធាតុដើមគុណភាពខ្ពស់ និងរួមបញ្ចូលនូវបច្ចេកវិទ្យាដ៏ទំនើបផងដែរ។

​គួរបញ្ជាក់ដែរថា អស់រយៈកាលមួយទសវត្សមកនេះ MIDO បានជាប់ក្នុងស្តង់ដាសាកល ក្នុងវិស័យផលិតនាឡិការអូតូម៉ាទិចរបស់ SWISS។ នាឡិការMIDO ត្រូវបានចែកចាយដល់តំណាងលក់ប្រមាណ២៧០០កន្លែង និង៧០ប្រទេស។ ស្លាកសញ្ញានេះគឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំដែលឈានមុខគេផ្នែកឧស្សាហកម្មនាឡិការស្វីសដ៏ល្បីល្បាញនៅក្នុងពិភពលោក៕

ដោយ សុភា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print