រថយន្តដឹកស៊ីទែនស្រោចកៅស៊ូ បើកលឿនជ្រុលទៅបុករថយន្តដឹកដែក របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកសុីទែនស្រោចកៅស៊ូមួយគ្រឿង បើកលឿនមិនប្រយ័ត្ន​វ៉ាជែង ជ្រុលទៅបុករថយន្តកុងតៃន័រដឹកដែក ចតស្ងៀមពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចក្បាលមុខ របួសធ្ងន់ម្នាក់ ។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ជារថយន្តស្រោចកៅស៊ូ សុីទែនពណ៌លឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6126 បើកបរល្បឿនលឿន ស្របពេលដែលមេឃកំពុងភ្លៀងរលឹម បោះពួយ គ្មានខ្វល់ទើសពីណា ទីបំផុត ទៅដល់ចំណុចកើតហេតុ វ៉ាជែង រថយន្តខាងមុខ ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកពីក្រោយ រថយន្តកុងតៃន័រ ដឹកដែក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-4469 កំពុងចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាត ខ្ទេចរថយន្តបង្ក រងរបួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុ តំណាងក្រុមហ៊ុនសងខាង ចេញមុខមកដោះស្រាយ សម្របសម្រួលគ្នា ដោយដឹងនូវកំហុសខ្លួនឯង បើកបរពហើនពេក ខ្វះការប្រុងប្រយ័ត្ន ទើបឯកភាពគ្នា យករថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print