បុរសម្នាក់ត្រូវក្រុមក្មេងស្ទាវវាយអោយរងរបួសបែកក្បាលធ្ងន់ធ្ងរហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមព្រួតវាយបណ្តាលអោយរងរបួសធ្ងន់ធ្ងរដេកក្នុងថ្លុកឈាម ហើយបាននាំគ្នារត់បាត់ពីកន្លែងកើតហេតុ ។

IMG_0608

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ខែធ្នូរ ឆ្នាំ២០១៥ នៅផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះមានគ្នា២នាក់ដើរតាមផ្លូវបេតុង សាលាសុវណ្ណភូមិ ខណៈដើរមកដល់មុខកន្លែងលក់នំបញ្ចុកភូមិព្រៃព្រីងត្បូង ក៏ជួបប្រទះជនមួយក្រុមមានគ្នា៤នាក់ ស្ទុះលោតចេញមកវាយជនរងគ្រោះម្នាក់ នឹងដំុថ្ម ដំបង បណ្តាលអោយរបួសបែកក្បាលដេកដួលនៅនឹងកន្លែង ចំណែកជនរងគ្រោះម្នាក់ភ័យបានរត់ទៅបាត់ ចៃដន្យពេលកំពុងធ្វើសកម្មភាពវាយជនរងគ្រោះ មានបុរសម្នាក់បើករថយន្ត LEXUS 300 មកដល់ឃើញដូច្នេះបានស៊ីផ្លេ និងស្រែកអោយផ្អើលដល់ក្រុមក្មេងស្ទាវទាំងនោះនាំគ្នារត់បាត់ស្រមោល ។

ជនរងគ្រោះដែលរបួសធ្ងន់មានឈ្មោះ អ៊ុល ចាន់រតនា អាយុ ២៥ឆ្នាំ ជាមន្ត្រីអង្គភាពដោះមីន CMAC ស្នាក់នៅភូមិកើតហេតុ ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ធបានទាក់ទៅរថយន្តសង្គ្រោះបន្ទាន់ អង្គភាព ៧១១ កងពលតូច៧០ មកដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ត ។

គួរបញ្ជាក់ផងដែរថាក្រុមនោះ ជាក្រុមតែងតែស្ទាក់វាយគេឯង នៅម្តំុនោះជាញឹកញាប់ទុកជាការកំសាន្តរបស់ពួកគេ ដូចច្នេះសូមសមត្ថកិច្ចមូលដ្ធាន ឧស្សាហ៍មកល្បាតមើលនៅម្តំុនេះផង ៕

IMG_0605

IMG_0604

IMG_0607

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print