ភ្នំពេញ៖ ដេីម្បីទប់ស្កាត់បទល្មេីស ឆក់ ប្លន់ លួចដែលកេីតមានក្នុងសង្គមកន្លងមក កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានដាក់កំលាំងល្បាតពួនស្ទាក ក្នុងមូលដ្ឋានដេីម្បីធ្វេីការឆែកឆេរម៉ូតូដែលអត់ស្លាកលេខ ព្រោះម៉ូតូទាំងនោះងាយស្រួលធ្វេីសកម្មភាព ឆក់ ប្លន់ផងដែលនោះ ហេីយជាលិទ្ធផលឃាត់បានម៉ូតូអត់ស្លាកលេខចំនួន០៥គ្រឿង ក្នុងគោលដៅផ្សេងគ្នា ។
លោកអនុសេនីយ៍ឯក លី គឹមឡេង មេបញ្ជាការរង អ.ហដូនពេញ បានឲ្យដឹងថា ក្នុងករណីចុះប្រតិបត្តិការឆែកឆេរម៉ូតូដែលគ្មានស្លាកលេខខាងលេីនេះគឺដេីម្បីទប់ស្កាត់បទល្មេីស ឆក់ ប្លន់ លួចដែលកេីតមានក្នុងសង្គមកន្លងមក នោះទេីបកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វេីការល្បាតរហូតដល់ឃាត់ម៉ូតូបានជាក់ស្តែងមាន ទី១- HONDA C125 ពណ៏ខ្មៅ ចំនួន០២គ្រឿងកុងទ័រ(06988KM) និង
(013910KM) ទី២ – HONDA AIRBLAD ពណ៏ក្រហម ចំនួន០១គ្រឿងកុងទ័រ(116366KM) ទី៣ – SUZUKI NEX ពណ៏ស ចំនួន០២គ្រឿង កុងទ័រ(038845KM) ហេីយសមាសភាពម្ចាស់ម៉ូតូទាំងអស់ សុទ្ធតែជា ប្រភេទក្មេងស្ទាវគួរអោយសង្ស័យ ទេីបសម្លាំងឃាត់ខ្លួនយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដូនពេញដេីម្បីធ្វេី សាវតាជាតិនិង កំណត់ហេតុចាប់យកវត្ថុតាង ព្រមទាំងបានថតរូតទុកជាឯកសារផងដែរ ហេីយបានអនុញ្ញាត្តិអោយម្ចាស់ម៉ូតូវិលត្រឡប់ទៅវិញ រងចាំម្ចាស់ម៉ូតូទាំងអស់នោះយកឯកសារមកផ្ទៀងផ្ទាត់ឯកសារត្រឹមត្រូវទេីបប្រគល់អោយម៉ូតូទៅវិញ ៕
...
ដោយ៖ ស ដារ៉ា