បើទោះមានការលូកដៃពីប្រទេសខាង ក្រៅដូចជាអាមេរិកនៅក្នុងវិវាទដែន សមុទ្រចិនភាគខាងត្បូងក៏ដោយក៏ចិន មិនអនុញាតឱ្យរារាំងបាននោះដែរ ដោយ ចិនធ្វើព្រងើយមិនដឹងមិនឮ បើទោះបីពិភព លោកស្រែកយ៉ាងណាក្ដី ។ សកម្មភាពទាំង នោះអាចនឹងធ្វើឱ្យចិនស្ថិតនៅឯកោក្នុង ពេលដែលប្រទេសជាសម្ពន្ធមិត្ដនៅក្នុងតំបន់បានចាកចេញពីចិនទៅរកអាមេរិក វិញនោះ ។
នៅពេលនេះអាមេរិកបានដាក់ពង្រាយ នាវាចម្បាំង និងនាវាយាមល្បាតនៅ ដែនសមុទ្រចិនភាគខាងត្បូងដូចជាយឺតយ៉ាវហើយ មិនអាចទទួលជោគជ័យនោះ ទេ ប្រសិនបើគ្មានការគាំទ្រពីប្រទេស សម្ពន្ធមិត្ដនៅក្នុងតំបន់អាស៊ីនោះ ។
តាមប្រសាសន៍របស់លោក Peter Jenings អគ្គនាយកមជ្ឈមណ្ឌលស្រាវ ជ្រាវយុទ្ធសាស្ដ្រអូស្ដ្រាលីបានបញ្ជាក់ថាការណ៍ដែលអាមេរិកបញ្ជូននាវាយាម ល្បាត នាវាចម្បាំងទៅយាមកាមនៅក្បែរ កោះសិប្បនិមិត្ដរបស់ចិននៅដែនសមុទ្រ ភាគខាងត្បូងបានបង្ហាញយ៉ាងច្បាស់ពី ទស្សនៈនយោបាយខុសគ្នារវាងចិននឹងអា មេរិកក៏ដូចជាចែករំលែកផលប្រយោជន៍ ឱ្យគ្នាមិនស្មើនៅសមុទ្រចិនភាគខាងត្បូង ។ ហេតុការណ៍ខាងលើមិនអាចជំរុញឱ្យមាន សង្គ្រាមទ្រង់ទ្រាយធំនោះឡើយ ប៉ុន្ដែវា អាចជំរុញឱ្យមានសង្គ្រាមត្រជាក់តាម បែបថ្មីនៅក្នុងតំបន់អាស៊ីរវាងអាមេរិក នឹងចិន ។
ទីក្រុងប៉េកាំងបានលុបថ្មបង្កើតទៅជាកោះសិប្បនិមិត្ដនៅសមុទ្រចិនភាគខាងត្បូងដែលជាយុទ្ធសាស្ដ្រពង្រីកអំណាច របស់មេដឹកនាំចិនស៊ី ជីងពីង ចាប់តាំង ពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១២ មក ។ លោកបានអនុវត្ដគោលនយោបាយ ឆ្ពោះទៅកាន់ដែនសមុទ្រចិនភាគខាងត្បូង ក៏ដូចជាសន្ដិសុខជាតិដើម្បីពង្រឹងអំណាច យោធាលើឆាកអន្ដរជាតិ ។
បើទោះបីចិនចង់ឱ្យមានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសជិតខាង ប៉ុន្ដែ ចិនបានធ្វើជាឯកតោភាគីបង្កើតកោះ សិប្បនិមិត្ដគ្រប់គ្រងដែនសមុទ្រចិនភាគ ខាងត្បូងទាំងមូលដែលសម្បូរទៅដោយធនធានធម្មជាតិ ។
ចិនក៏មានបំណងចង់បណ្ដេញកម្លាំងទាហានជើងទឹកអាមេរិកចេញពីសមុទ្រចិនភាគខាងត្បូងកាន់តែឆ្ងាយកាន់តែល្អ។ ប្រសិនបើចិនទទួលបានជោគជ័យក្នុងការ បណ្ដេញអាមេរិកនោះ អាមេរិកប្រាកដ ជាពិបាកក្នុងការចូលទៅកៀកសមុទ្រ តំបន់នេះការពារសម្ពន្ធមិត្ដ ពិសេសគឺ កោះតៃវ៉ាន់ និងជប៉ុន ។ នៅពេលដែល ចិនគ្រប់គ្រងសមុទ្របានទាំងស្រុងហើយនោះកម្លាំងទាហានជើងទឹកប្រទេសណាមួយចង់ចូលទៅកាន់ទីនោះក៏ត្រូវពិចារណាផងដែរ ។
គោលដៅធំមួយទៀតរបស់ចិនគឺការពារនាវាចម្បាំង នាវាមុជទឹកបំពាក់ កាំជ្រួចមីស៊ីលបរមាណូ ។ នាវាមុជទឹក របស់ចិនងាយស្រួលក្នុងការប្រទះឃើញពីសត្រូវ ដូច្នេះចិនចាំបាច់ត្រូវតែបញ្ជូន ទៅកាន់សមុទ្រទឹកជ្រៅនៅអាស៊ីប៉ាស៊ីហ្វិក ។
ការគំរាមកំហែងពីបរមាណូធ្វើឱ្យ ទំនាក់ទំនងចិន-អាមេរិក ប្រឈមមុខ តានតឹងដាក់គ្នាដូចជាអាមេរិកជាមួយនឹង រុស្ស៊ីនោះដែរ ។ ទីក្រុងប៉េកាំងនឹងមាន ម្ចាស់ការខ្លួនឯងក្នុងតំបន់ នៅពេលដែល អាចធ្វើជាម្ចាស់នៃកម្លាំងបរមាណូនៅ លើដីគោក ដែនទឹក និងដែនអាកាស ។
យុទ្ធសាស្ដ្រឆ្ពោះទៅកាន់តំបន់អាស៊ី ប៉ាស៊ីហ្វិករបស់អាមេរិកក្នុងការឡោម ព័ទ្ធឥទ្ធិពលរបស់ចិនដូចជាគ្មានប្រសិទ្ធ ភាពឡើយរហូតមកទល់ពេលនេះ ។ ការ បញ្ជូននាវាយាមល្បាត USS lassen បំពាក់កាំជ្រួចមីស៊ីលទៅកាន់តំបន់សមុទ្រ ជុំវិញកោះរបស់ចិនគឺវាបានយឺតពេល ទៅហើយ ។
នៅពេលនេះចិនបានដាក់គំនាបទៅ លើអាមេរិកតាមរយៈការប្រកាសពីគោល នយោបាយតឹងតែងជាមួយអាមេរិក ។ ភាគីទាំង២អាចពិភាក្សាបញ្ចប់ជម្លោះ បាន តែដោយមានទស្សនៈខុសគ្នាធ្វើឱ្យ ការពិភាក្សាមិនអាចស្វែងរកសំឡេងមួយ រួមគ្នាបានឡើយ ។
ប្រសិនបើអាមេរិកចង់ទទួលបាន ជោគជ័យនោះត្រូវតែមានការគាំទ្រពី ប្រទេសនៅក្នុងតំបន់ មិនអាចធ្វើតែម្នាក់ ឯងនោះឡើយ ។ នៅពេលនេះដែរគឺជា ពេលវេលាដែលប្រទេសមហាអំណាចក្នុង តំបន់ដូចជាអូស្ដ្រាលី ជប៉ុន ឥណ្ឌា បង្ហាញ ពីទស្សនៈគាំទ្រសកម្មភាពរបស់អាមេរិក នៅដែនសមុទ្រចិនភាគខាងត្បូង ។ ចិន បានដឹងយ៉ាងច្បាស់ថា គ្មានប្រទេសណា មួយក្រៅពីអាមេរិកមានសមត្ថភាពយាម ល្បាតនៅដែនសមុទ្រចិនភាគខាងត្បូង និងហ៊ានប្រឈមមុខដោយបើកចំហជាមួយចិននោះទេ ។
អូស្ដ្រាលី ជប៉ុន កូរ៉េខាងត្បូង និង ប្រទេសនៅតំបន់អាស៊ានក៏ត្រូវប្រែក្លាយ សម្ដីទៅជាសកម្មភាពផ្ទាល់ដើម្បីសិទ្ធិ សេរីភាពចរាចរណ៍នៅដែនសមុទ្រអន្ដរជាតិដែលជាច្រកផ្លូវដ៏សំខាន់បំផុត ។
កន្លងមកថ្មីៗនាយករដ្ឋមន្ដ្រីជប៉ុន លោកស៊ីនហ្សូ អាបេ បញ្ជាក់ថា ជប៉ុន គាំទ្រអាមេរិកបញ្ជូននាវាយាមល្បាតទៅ កាន់កោះសិប្បនិមិត្ដរបស់ចិននៅតំបន់សមុទ្រចិនភាគខាងត្បូង ។
លោកស៊ីនហ្សូ អាបេ មានប្រសាសន៍ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅប្រទេស កាហ្សាស្ថានថា លោកបានគាំទ្រអាមេរិក យាមល្បាតជុំវិញកោះសិប្បនិមិត្ដខុស ច្បាប់ដែលចិនបានបង្កើតឡើងនៅតំបន់ សមុទ្រចិនភាគខាងត្បូង ។
លោក អាបេ បញ្ជាក់ថា“ខ្ញុំយល់ ឃើញថា ការបញ្ជូននាវាចម្បាំងយាម ល្បាតទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងគឺសមស្របទៅនឹងច្បាប់អន្ដរជាតិ ។ ប៉ុន្ដែជាធម្មតាសកម្មភាពជាឯកតោភាគី តែងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងពី អន្ដរជាតិខ្លាចធ្វើឱ្យមានភាពតានតឹងកើត ឡើង ។
កន្លងមកប្រធានខុទ្ទកាល័យរដ្ឋាភិបាល ជប៉ុនបញ្ជាក់ថា ជប៉ុន និងអាមេរិកនឹង ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ពេលដែលដាក់ពង្រាយនាវាយាមល្បាតនៅទីនោះ ។ រដ្ឋមន្ដ្រីការពារជាតិជប៉ុន លោក Gen Nakatani បញ្ជាក់ថា បញ្ហា ដែនសមុទ្រចិនភាគខាងត្បូងបានធ្វើឱ្យប៉ះ ពាល់ដល់សន្ដិសុខរបស់ជប៉ុន ដូច្នេះ ជប៉ុនត្រូវតែតាមដានរាល់សកម្មភាព ដែលបានកើតឡើងនៅសមុទ្រចិនដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។
អ្វីដែលជាផលលំបាករបស់អាមេរិកនោះគឺសម្ពន្ធមិត្ដរបស់អាមេរិកមួយ ចំនួនក៏បានងាកទៅគាំទ្រប្រទេសចិន ដើម្បីសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើន ។
ទាំងនោះហើយបានជួយឱ្យចិនសម្រេច គោលនយោបាយចាយប្រាក់ដើម្បីទាក់ ទាញ និងបង្កើនឥទ្ធិពលរបស់ខ្លួន ពេល នេះកំពុងតែមានប្រសិទ្ធភាពមិនថានៅ ក្នុងប្រទេសក្រីក្រនោះទេសូម្បីតែប្រទេស អ្នកមាន ប្រទេសមហាអំណាច ក៏ត្រូវការ ប្រាក់ក្នុងពេលដែលសេដ្ឋកិច្ចធ្លាក់ចុះនោះ ដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី