ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ស្នើរ ឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ គ្រូបង្រៀន លក់នំចំណី អាហារ នៅក្នុងសាលារៀនឲ្យសិស្ស មិនមាន សុវត្ថិភាព ពិសេស សិស្សតូចៗ

ចែករំលែក៖

ភ្នំពេញា៖ ក្នុងវេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅខណ្ឌជ្រោយចង្វា ដែលបានធ្វើឡើងនៅក្នុងផ្សាររុងរឿង ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនOCIC កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញ ជួយអន្តរាគមន៍លុបបំបាត់លោកគ្រូ អ្នកគ្រូដែលបង្លើតសាលានៅក្នុងសាលានិងការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពអោយសិស្សតូចៗ ដែលធ្វើអោយប៉ះពាល់សុខភាពក្មេងៗយ៉ាងធ្ងន់ធ្ងរ។
វេទិកាសាធារណៈនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងអោយលោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀតដើម្បីរងចាំស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បាន ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកលាភ បានលើកឡើងថា កន្លងមកនេះ ពួកគាត់អាណិតក្មេងសិស្សសាលាតូចៗរៀននៅសាលាមឋមសិក្សា ក៏ដូចជារៀននៅអនុវិទ្យាល័យណាស់ ដោយសារតែលោកគ្រូ អ្នកគ្រូ តម្រូវអោយរៀនគួរ ក្រៅម៉ោងនៅក្នុងសាលារហូតដល់ម៉ោង១២ថ្ងៃត្រង់ដែលគ្នានៅតូចៗពិបាកនឹងទ្រាំទ្រ ទទួល យកបានណាស់ ។ ជាងនេះទៅទៀតពួកគាត់ត្រូវចំណាយលុយពីមួយខែ ចាប់ពី៤០ទៅ៥០ដុល្លារ ថែមទៀត ដើម្បីបំពេញនូវសេវានេះអោយទៅលោកគ្រូអ្នកគ្រូទាំងនោះ។ ជាងនេះទៅទៀត នូវមានបញ្ហាមិនប្រក្រតីមួយចំនួនទៀត ដូចជាការលក់ដូរ ចំណីអាហារអោយសិស្សានុសិស្សមិនមានសុវត្ថិភាព ពិសេសការលក់ភេសជ្ជៈ គឺពួកគេយកទឹកលាយជាមួយស្ករនិងដាក់ល័ក្ខ ហើយលក់អោយសិស្សតូចៗតែម្តង ។ ដូច្នេះទេ ពួកគាត់ ស្នើអោយអាជ្ញាធររាជធានីភ្នំពេញមេត្តា ជួយអន្តរាគមន៍ធ្វើយ៉ាងណាលុបបំបាត់ លោកគ្រូ អ្នកគ្រូដែលបង្លើតសាលានៅក្នុងសាលានិងការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពអោយសិស្សតូចៗនេះអោយបាន ព្រោះវាធ្វើអោយប៉ះពាល់សុខភាព ក្មេងៗធ្ងន់ធ្ងរណាស់។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ៖លោកពិតជាទទួលស្គាល់ចំពោះអ្វីដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ ដោយបញ្ហាបែបនេះតែងតែបានកើតឡើងជារឿយៗ ហើយខាងមន្ទីរក៏បានចាត់ការរឿងនេះច្រើនលើកច្រើនសារហើយដែរ ។លោកទទួលស្គាល់ទៀតថា បញ្ហាបែបខាងលើលោកមិនហ៊ានសន្យាថា នឹងលុបបំបាត់អោយអស់១០០ភាគរយនោះទេ ។ប៉ុន្តែក្នុងនាមមន្ទីរអប់រំនឹងខិតខំជម្រុញ កែទម្រង់អោយបានល្អប្រសើរ ស្របពេលដែល ការកែទម្រង់ពីមួយថ្ងៃទៅមួយថ្ងៃឃើញថា មានភាពល្អប្រសើរមួយចំនួនធំហើយនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះគឺពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ៖ ក្នុងវេការផ្សព្វផ្សាយនិងពិគ្រោះយោបល់ប្រជាពលរដ្ឋ បានដាក់សំណើជូនអាជ្ញាធររាជធានីភ្នំពេញចំនួន២២ច្បាប់ ក្នុងនោះ លើកឡើងផ្ទាល់មាត់១០នាក់ ស្មើនឹង១៣បញ្ហា និងសរសេរជាអក្សរចំនួន៩ច្បាប់ ហើយ ក្នុងចំនួន ២២ច្បាប់នេះ ប្រជាពរដ្ឋស្នើសុំ តទឹកស្អាត ការសុំស្ថាបនាផ្លូវនៅក្នុងមូលដ្ឋាន កាលុបបំបាត់គ្រឿងញៀន ចោរលួច ចោរប្លន់ និងការសុំអោយជួយ ដោះស្រាយលើបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ OCIC។ ចំពោះបញ្ហា ដែលបានលើកឡើងខាងលើរបស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការដោះស្រាយ ពោលគឺការងារត្រឹមថ្នាក់ខណ្ឌយើងអោយថ្នាក់ខណ្ឌដោះស្រាយ ហើយបើថ្នាក់រាជធានី យើងជម្រុញអោយមានការ ដោះស្រាយនៅថ្នាក់រាជធានី ។តែបើហួសកំរិតរាជធានី យើងនឹងបន្តសុំទៅថ្នាក់លើបន្តទៀត។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើឡើងថា៖ គោលបំណងដែលបង្កើតអោយមានវេទិកាសាធារណៈនេះឡើង គឺក្នុងគោលបំណង ស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បាន ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់ ហើយក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឳ របស់ពួកគាត់ ក្រោយពីទទួលបានពីអ្វីដែលជាការចង់បានរបស់ពួកគាត់ហើយ យើងនឹងដោះស្រាយជូនពួកគាត់ភ្លាមៗ តែបើហូសពីសមត្ថភាព យើងនឹងបញ្ជូនកង្វល់របស់ពួកគាត់ទៅថ្នាក់លើបន្តទៀត៕ ដោយ៖សំរិត

*

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print