ខេត្តព្រៃវែង៖កាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួន នៅដើមព្រីងខាងជើងផ្ទះចម្ងាយ១០ ម៉ែត្រ ស្ថិតនៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ លួត ស្រីម៉ៅ ភេទស្រីអាយុ ២១ ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពដដែលបញ្ជាក់ថា ករណីនេះ កើតទ្បើងដោយសារខឹងសង្សារបែកចិត្ត។
ក្រោយកើតហេតុ សមត្ថកិច្ច និងគ្រូពេទ្យ បានចុះធ្វើកោសល្យវិច័យឃើញថាសាកសពមានស្នាមជាំជុំវិញក ក្រៅពីនេះពុំមានអ្វីគួរកត់សម្គាល់ទ្បើយ ទើបប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ សហការី