លោកស្រី Nancy Pelosi អតីតប្រធានរដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យនឹងក្លាយជាប្រធានរដ្ឋសភាអាមេរិកជាថ្មីម្តងទៀត ក្រោយពេលទទួលបានសម្លេងគាំទ្រភាគច្រើន ក្នុងការជ្រើសរើសរបស់គណបក្សប្រជាធិបតេយ្យ ។
ជាមួយនឹងសម្លេងគាំរហូតដល់ទៅ ២០៣ សម្លេង លោកស្រី Nancy Pelosi កាលពីថ្ងៃទី ២៨ខែវិច្ឆិកា ត្រូវបានសមាជិកគណបក្សប្រជាធិបតេយ្យ សម្រេចជ្រើសរើសធ្វើជាប្រធានរដ្ឋសភា អាមេរិក ក្រោយពេល គណបក្សនេះទទួលបានសម្លេងភាគច្រើនគ្រប់គ្រងរដ្ឋសភាជាតិ។
តាមគម្រោង លោកស្រី Pelosi ដែលជាបុគ្គល និងជាស្ត្រីដំបូង ធ្លាប់កាន់តំណែង ប្រធានរដ្ឋសភាអាមេរិក នៅក្នុងដំណាក់កាលពីឆ្នាំ ២០០៧ដល់ឆ្នាំ ២០១១ ។ នៅក្នុងខែមករាឆ្នាំ ២០១៩និងមានការបោះឆ្នោតនៅសភា ពេលដែលអាណាត្តិថ្មី ចាប់ផ្តើមធ្វើការ ។
តាមគម្រោង លោកស្រី Nancy Pelosi ត្រូវការសម្លេងគាំទ្រ ២១៨សម្លេង ដើម្បីក្លាយជាប្រធានរដ្ឋសភាអាមេរិក ។ មានប្រសាសន៍ក្រោយពេលគណបក្សប្រជាធិបតេយ្យ បោះឆ្នោតជ្រើសរើសលោកស្រី Nancy Pelosi បានបញ្ចាក់ថា«ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង នៅពេលដែល មានឧកាសបានធ្វើជាប្រធានរដ្ឋសភា ជាថ្មីម្តងទៀត ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រភពព័ត៌មាន បានឲ្យដឹងថា មានក្រុមតំណាងរាស្ត្រមួយក្រុមតូច របស់គណបក្សប្រជាធិបតេយ្យ មិនគាំទ្រ លោកស្រី ឲ្យកាន់តំណែង ជាប្រធានរដ្ឋសភា ដោយពួកគត់យលថាគណបក្សប្រជាធិបតេយ្យត្រូវការ មនុស្សថ្មី និងក្មេងជាងនេះជាប្រធានរដ្ឋសភា ។
ចំណែកលោកស្រី Pelosi ដែលមានបទពិសោធនៅក្នុងការដឹកនាំសភា អាមេរិក ត្រូវបានក្រុមអ្នកឯកទេសវាយតម្លៃថា នឹងទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានរដ្ឋសភាជាថ្មីម្តងទៀត ៕