ដោយខ្លាចរុស្ស៊ីត្រៀមលក្ខណៈវាយប្រហារ អ៊ុយក្រែន អាមេរិកបានសម្រេចបញ្ចូនយន្តស៊ើបការណ៍ទំនើបៗបំផុតរបស់ខ្លួនទៅកាន់តំបន់ ដែលអាចបង្កឲ្យមានការប៉ះទង្គិចគ្នា ។ ប៉ុន្មានថ្ងៃកន្លងមក ចាប់តាំងពីរុស្ស៊ី ចាប់នាវាចម្បាំងអ៊ុយក្រែន និងមានសកម្មភាពយោធានៅតាមព្រំដែន កម្លាំងទាហានអាកាសអាមេរិកបានបញ្ចូនយន្តហោះស៊ើបការទំនើបៗរបស់ខ្លួន ទៅកាន់តំបន់ជិតគ្រីមៀ ។
សារព័ត៌មាន Daily Star បានដកស្រងប្រភពព័ត៌មានពីកម្លាំងយោធា អាមេរិកបានឲ្យដឹងថា យន្តហោះអាមេរិក បានធ្វើការសើបអង្គេត នៅលើដែនសមុទ្រខ្មៅ ក្នុងពេលដែលរុស្ស៊ី និង អ៊ុយក្រែន ប្រឈមមុខតានតឹងដាក់គ្នា ពាក់ព័ន្ធនិងការចាប់នាវា អ៊ុយក្រែននៅក្នុងតំបន់សមុទ្រ គ្រីមៀ។
ដើម្បីបំពេញការងារបស់ខ្លួន អាមេរិក បានបញ្ចូនយន្តហោះគ្មានមនុស្សបើក ប្រភេទ Global Hawk និងយន្ត ហោះយាមល្បាត ប្រមាណនាវាមុជទឹក P-8A Poseidon ទៅត្រួតពិនិត្យ នៅតំបន់សមុទ្រ ភាគខាងត្បូង Kerch ដោយហោះហើរនៅក្នុងកម្ពស់ ៧,៦គីឡូម៉ែត្រ ។
យន្តហោះចារកិច្ចអាមេរិក បានបង្ហាញខ្លួននៅតំបន់គ្រីមៀ ក្នុងពេលដែល ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពិការធ្វើសង្គ្រាមទ្រងទ្រាយធំជាមួយរុស្ស៊ី ។ ជាមួយគ្នានោះរុស្ស៊ីបាន បង្កើនវត្តមានកម្លាំងទាហាននឹងសព្វាវុធ នៅតាមបណ្តោយព្រំដែនជាប់អ៊ុយក្រែន ។ រុស្ស៊ីបានបញ្ចូន យន្តហោះចម្បាំង ៨៤០គ្រឿង រួមទាំងឧទ្ធម្ភាគច័ក្រ ក្រៅពីនេះនៅមានរថក្រោះជាច្រើន គ្រឿងទៀតផល ។
ចំណែកពលរដ្ឋ និងកម្លំាងទាហានអ៊ុយក្រែន នៅជាប់ព្រំដែនរុស្ស៊ីវិញ បាននាំគ្នាជីករ៉ូង និងធ្វើត្រងសេ ដើម្បីលាក់ខ្លួនពេលមានការវាយប្រហារកើតឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែន ប្រកាស អនុវត្តច្បាប់អាជ្ញាសឹកនៅតាមតំបន់ព្រំដែនជាប់រុស្ស៊ី ។
គោលដៅនៃការហោះហើររបស់ អាមេរិកគឺដើម្បី ត្រួតពិនត្យ ថាតើរុស្ស៊ីមានសកម្មភាពអ្វីនៅតាមបណ្តោយព្រំដែន ជាប់ប្រទេសអ៊ុយក្រែន ដោយអាមេរិកខ្លាចរុស្ស៊ី បញ្ចុនអាវុធទំនើបៗជាច្រើន ទៅកាន់ទីនោះដើម្បីឆ្លានពាន ទឹកដីអ៊ុយក្រែន ឬ ដណ្តើមយកតំបន់ភាគខាងកើត ដែលមានពលរដ្ឋចងផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ីដូចនៅតំបន់គ្រីមៀជាដើម ៕