ទីប្រជុំលេងកីឡាចម្រុះ Central Park Sports Complex ចូលរួមលើកកម្ពស់សុខភាពពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ទីប្រជុំលេងកីឡាចម្រុះ Central Park Sports Complex បានជំរុញការលើកកម្ពស់សុខភាពតាមរយៈការជំរុញ ឧបត្ថម្ភ សកម្មភាពកីឡាផ្សេងៗ។ក្រោយពីក្លាយជាទីតាំងដំបូងគេដែលបានបើកទ្វារជាសាធារណៈនៅក្នុងទីក្រុង ភ្នំពេញស៊ីធីសេនធ័រ (PPCC) មក ការបើកដំណើរការក្លឹបហាត់ប្រាណ Alpha Fitness និងភោជនីយដ្ឋាន Buffet Station ជាសញ្ញាបង្ហាញឲ្យឃើញពីដំណើរវិវត្តន៍ និងការអភិវឌ្ឍន៍របស់គម្រោង Central Park Sprots Complex ដែលជាមណ្ឌលសម្រាប់ហាត់កីឡា និងសម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងគម្រោង PPCC

លោក សោម សឿង នាយកគ្រប់គ្រងទូទៅរបស់ Central Park Sprots Complex បានពន្យល់ថា ដោយមានបំពាក់សម្ភារៈបង្កើនសាច់ដុំ និងឧបករណ៍នានា ដូចជាម៉ាស៊ីនរត់ជាដើម ក្លឹបហាត់ប្រាណ Alpha Fitness គឺជាទីតាំងហាត់ប្រាណដែលមានគុណភាពខ្ពស់ សម្រាប់ប្រជាជននៅកម្ពុជា ដែលមានការយល់ដឹងកាន់តែខ្លាំងឡើងពីរឿងសុខភាព។

លោកបានលើកឡើងថា៖ សមាជិកផ្សេងៗរបស់យើងបានសុំឲ្យមានក្លឹបហាត់ប្រាណ ដើម្បីជួយឲ្យពួកគាត់មានរាងសមសួនជាងមុន ហើយកាន់តែពូកែលេងកីឡាជាងមុន។ ខ្ញុំទន្ទឹងរង់ចាំ ចង់ឃើញអ្នកលេងកីឡា  ធម្មតា អភិវឌ្ឍខ្លួន និងលូតលាស់ ហើយសង្ឃឹមថា នឹងកត្តាជំរុញទឹកចិត្តឲ្យមនុស្សថ្មីៗមួយចំនួនចង់ធ្វើឲ្យជីវិតរបស់ខ្លួនមានសុខភាពល្អជាងមុន និងមានភាពសកម្មជាងមុន

ក្លឹបហាត់ប្រាណនេះមានវត្តមានព្រមជាមួយនឹងទីតាំងលេងកីឡាផ្សេងទៀតនៅក្នុងគម្រោង Central Park ដែលក្នុងនោះរួមមានលានលេងកីឡា Futsal ចំនួន ៦ ទីលាន ដែលអាចលេងគ្រប់រដូវកាលបាន ទីលានបាល់ទះមានដំបូលចំនួនពីរ និងលានលេងកីឡាវាយសីចំនួនបួន  ដែលមានគ្របដំបូល ដែលទាំងអស់នេះបានជួយធ្វើឲ្យ Central Park មានការពេញនិយមខ្លាំង។ គម្រោងបន្ថែមថ្មីៗនៅទីតាំងដែលស្ថិតនៅលើផ្លូវលេខ១៦៩ដែលពុះកាត់ ចំកណ្ដាលទីក្រុងភ្នំពេញស៊ីធី- សេនធ័រ រួមមាន ហាងអាហារ និងភេសជ្ជៈ ដែលក្នុងនោះរួមមានហាងកាហ្វេ Amazon និង Highland Coffee ហាងលក់សម្លៀកបំពាក់ ហាងកាត់សក់ និងភោជនីយដ្ឋាន  ដែលមានបម្រើមុខម្ហូបខ្មែរ ជប៉ុន និងមុខម្ហូបអន្តរជាតិដទៃទៀត ។

លោក Alex Lau នាយកគ្រប់គ្រងក្រុមហ៊ុន PPCC បានពន្យល់ថា៖ យើងមានក្ដីរំភើបរីករាយក្នុងការនាំ មកនូវមណ្ឌលលេងកីឡាមួយទៀតដែលមានគុណភាពខ្ពស់ ចូលមកក្នុង ភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ដោយផ្ដោតការយកចិត្តទុកដាក់លើការរស់នៅបែបទំនើប និងយល់ដឹងពីបរិស្ថាន ដូច្នេះ យើងត្រូវផ្ដល់នូវវិធីសាស្ត្រផ្សេងៗកាន់តែច្រើនសម្រាប់ឲ្យពលរដ្ឋ ភ្ញៀវ សិស្សានុសិស្ស កាន់តែច្រើន ដែលរស់នៅក្នុងភ្នំពេញស៊ីធីសេនធ័រ អាចរស់នៅប្រកបដោយសុខភាពល្អប្រពៃ

ភ្នំពេញស៊ីធីសេនធ័រ ដែលគ្របដណ្ដប់លើផ្ទៃដី ១១១.៦ ហិចតា គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានឈ្នះពានរង្វាន់នានា និងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Residence90 ដែលទើបនឹងបញ្ចប់ជាស្ថាពរកាលពីពេលថ្មីៗហើយផ្ទះវីឡាចំនួន ៨៧ ខ្នងក្នុងគម្រោងនេះបានលក់ដាច់ជិតអស់ទៅហើយនោះ ភ្នំពេញស៊ីធីសេនធ័រ ក៏មានគម្រោងអគារការិយាល័យ Vanguard, ទីកន្លែងកម្សាន្ត Eden Garden គម្រោងអភិវឌ្ឍន៍កន្លែងស្នាក់នៅ និងពាណិជ្ជកម្មឈ្មោះថា One Park និងសាលាររៀន SCIA អន្តរជាតិផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print