ម្តាយដាច់ចិត្តប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនបង្កហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រោះតែ«ញៀនថ្នាំ»

ចែករំលែក៖

ភ្នំពេញ ៖ កាត់ទឹកមិនដាច់ កាត់សាច់មិនបាន!! យុវជនម្នាក់នៅពេលបង្កហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិក្នងផ្ទះញឹកញាប់ពេក ព្រោះវក់វីនឹងថ្នាំញៀន ម្តាយទ្រាំលែងបានដាច់ចិត្តប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ចាប់ឃាត់ខ្លួន។

សមត្ថកិច្ចថា ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩ម្សិលមិញ នៅចំណុចបន្ទប់​ជួលលេខ​៦២៧ ផ្លូវបេតុង ស្ថិតក្នុងភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យខាងលើ ឈ្មោះ ហម សៀវហ្វី  ភេទប្រុស អាយុ២៤ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៦២៧ ផ្លូវបេតុង ភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងថានៅម៉ោងកើតហេតុលោកបានទទួលពត៌មានពីក្រុមគ្រួសារតាមទូរស័ព្ទ ថា មានជនសង្ស័យខាងលើកំពុងយកដាវកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ សមត្ថកិច្ចថា ក្រោយពីទទួលពត៌កម្លាំងយើងបានចុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងកាន់ដាវសាម៉ូរ៉ៃកែច្នៃអុកឡុកក្នុងផ្ទះទើបនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន។

ច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print