ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នា តែមិិនធ្វើឲ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីៀវិតឡើយ កើតឡើ ងកាលពីវេលាម៉ោង១៣ នឹង៤៤នាទី ថ្ងៃពុធ ៦រោច ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៧៤-៧៥ ត្រង់ចំណុចភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មាននៅកន្លែងកើតហតុឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកនីសាន់ (បែន) ពណ៌ស គ្មានស្លាកលេខ បើក បរដោយឈ្មោះ លី ហុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិស្ទឹងកណ្តៀត ឃុំកណ្តៀង ខេត្តពោធិ៍សាត់ ។ រថយន្តនេះបើកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុករថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកបរស្របទិសគ្នា ស្រាប់តែមានរថយន្ត២គ្រឿងបានបុកបន្តគ្នាពីក្រោយ។
ប្រភពបន្តថា រថយន្តទី១-ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C8126សឺមីរ៉ឺម៉ក ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 4A.3505 អ្នកបើកបរ ឈ្មោះ ឌី សុះរើន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ ដំណាក់ត្រាច ឃុំដំបូករោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A- 6311 សឺមីរ៉ឺម៉កពណ៍ ស ពាក់ផ្លាកលេខព្រះសីហនុ 4A 1631 អ្នកបើកបរ ឈ្មោះ សំអូនភេទ ប្រុស អាយុ ឆ្នាំមិនស្គាល់ទីលំនៅដែលបើកបរស្ របទិសគ្នា បណ្តាលអ្នកបើកបរ ទាំងបី( ០៣) រងរបួស្រាល ត្រូវបាន រថយន្តសង្គ្រោះ ពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ តកំពង់ស្ពឺ រថយន្តទាំង៣គ្រឿង ខូចខាតធ្ងន់ ។
ចំពោះមធ្យោបាយធ្វើដំណើរពាក់ព័ន្ធការបង្កឲ្យមានគ្រោះចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានធ្វើ កំណត់ហេតុវាស់វែងតាមជំនាញ រួចនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី ៕ សេនាស័ក្តិ