ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅស្របគ្នាបណ្តាលអោយរបួសធ្ងន់ ១នាក់ (ប្រុស) និងរបួសស្រាល០៣នាក់ (ស្រី០១នាក់) កាលពិវេលាម៉ោង០៤និង១៩នាទី ថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះឈ្មោះហេង.ចាន់ នៅភូមិពុកយុក សង្កាត់ ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រថយន្តម៉ាកហ៊ីយិនដាយ ពណ៌បៃតង ផ្លាកលេខភ្នំពេញ3A.2739(ដឹកមើមដំឡូងមី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
រថយន្តសាំងយ៉ុង ពណ៌ស ផ្លាកលេខភ្នំពេញ2Q.5770(ដឹកអ្នកដំណើរ) (ឈប់លើទ្រូងផ្លូវ) បើកបរដោយឈ្មោះ ហេង.ជ្រុយ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសធ្ងន់)។ អ្នករួមដំណើរជាមួយចំនួន០៣នាក់: ១-ឈ្មោះ ទូច.ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ (មន្ត្រីរាជការ)នៅភូមិពោធិ៍បាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន(របួសស្រាល)។ ២-ឈ្មោះ ឃុយ.ម៉េងស្រៀង ភេទស្រី អាយុ៣២ឆ្នាំ (អាជីវក) នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន(របួសស្រាល)។ ៣-ឈ្មោះ ឈ.បៀងគង់ ភេទប្រុស អាយុ៦៥ឆ្នាំ(មន្ត្រីរាជការ) នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន(របួសស្រាល)។
មូលហេតុបឋមបង្កឡើងដោយ អ្នកបើកបររថយន្តសាំងយ៉ុងឈប់លើទ្រូងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តហ៊ីយិនដាយដឹកមើមដំឡូងមីបើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រយូវរងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី