ភ្នំពេញ៖ ទេយ្យទានជាច្រើនមុខរួម ជាមួយនឹងបច្ច័យចំនួន៤លានរៀលដែល ជារបស់សហគមន៍មូលនិធិនគរកាយ វត្ដព្រះពុទ្ធសាសនាកម្ពុជាបានប្រគល់ ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌ*ទួលគោកដើម្បីយកទៅចាត់ចែង និង ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ ។
ពិធីខាងលើនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុង វត្ដនាគវ័ន ខណ្ឌទួលគោក ដោយខាង អនុសាខាកាកបាទក្រហមមកទទួលគឺ លោក សាំង សុភៈវិចិត្រ អភិបាលរង ខណ្ឌទួលគោក និងមន្ដ្រីក្រោមឱវាទជា ច្រើនរូប ។ ដោយឡែកទេយ្យទានខាង លើដែលប្រគល់ជូនអនុសាខាកាកបាទ ក្រហមខណ្ឌទួលគោកមានព្រះតេជព្រះ គុណ ខឹម សម្បត្ដិ ប្រធានសហគមន៍ មូលនិធិនគរកាយវត្ដព្រះពុទ្ធសាសនា កម្ពុជា និងជាព្រះចៅអធិការវត្ដញាណ រង្សី រួមនឹងព្រះបវរមុនី ងិន ឃីម ព្រះ អនុគណខណ្ឌទួលគោក និងជាព្រះចៅ អធិការវត្ដនាគវ័នផងដែរ ។
នៅក្នុងការទទួលទេយ្យទានខាងលើ នេះលោក សាំង សុភៈវិចិត្រ អភិបាល រងខណ្ឌទួលគោកបានថ្លែងអំណរគុណយ៉ាង ជ្រាវជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់ ព្រះតេជព្រះគុណ ខឹម សម្បត្ដិ ដែលផ្ដល់ ជូនអនុសាខាកាកបាទក្រហមខណ្ឌទួល គោកនៅពេលនេះ ។ ជាមួយគ្នានោះ លោកអភិបាលរងខណ្ឌបានបន្ដថា សម្ភារ ទាំងអស់ខាងលើនឹងយកទៅចាត់ចែងឱ្យ ដល់ដៃជនងាយរងគ្រោះ ជាពិសេសអ្ន ផ្ទុកមេរោគអេដស៍ ជនចាស់ជរា ជន ពិការ ក៏ដូចជាប្រជាពលរដ្ឋដែលជួប គ្រោះធម្មជាតិផ្សេងៗទៀតផងដែរ ។
ទេយ្យទានរបស់សហគមន៍នគរកាយ វត្ដដែលផ្ដល់ជូនដល់អនុសាខាកាកបាទ ក្រហមខណ្ឌទួលគោកនាព្រឹកនោះមាន អង្ករ១តោន ទឹកដោះគោ២០កំប៉ុង តែ ២០០កញ្ចប់ មី១០កេស ស្ករស៣០គីឡូ ក្រាម ទឹកសុទ្ធ១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកក្រូច៥កេស ត្រីខ ១០យួរ សម្ភារប្រើប្រាស់២សម្រាប់ រួម ជាមួយនឹងបច្ច័យចំនួន៤លានរៀល ។
បើនិយាយអំពីសហគមន៍មូលនិធិ នគរកាយវត្ដព្រះពុទ្ធសាសនាកម្ពុជា ដែលមានព្រះតេជព្រះគុណ ខឹម សម្បត្ដិ ជាប្រធានគេតែងតែសង្កេតឃើញថា បានយកចិត្ដទុកដាក់ និងជួយដល់ជន ងាយរងគ្រោះមិនថានៅក្នុងរាជធានីភ្នំ ពេញប៉ុណ្ណោះ នៅតាមបណ្ដាខេត្ដមួយ ចំនួនក៏បានទៅដល់ផងដែរ ។
គួរបញ្ជាក់ថា ថ្មីៗកន្លងទៅនេះព្រះ តេជព្រះគុណនិងអនុសាខាកាកបាទក្រហម ខណ្ឌឫស្សីកែវក៏បានផ្ដល់ទេយ្យទានដល់ ជនងាយរងគ្រោះនៅក្នុងសង្កាត់ស្វាយ ប៉ាកផងដែរ ៕
ដោយ៖ អារុណរះ