តុលាការ​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ចូលរួម​សវនាការ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​លើកគ្នា​ជា​ច្រើន​នាក់​មក​ទាមទារ​រក​យុត្តិធម៌

ចែករំលែក៖

​ខេត្តរតនគិរី៖​ នា​ព្រឹក​ថ្ងៃ​ទី​២​ ខែធ្នូ​ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​មក​ពី​ភូមិប​រឡ​យ​ ឃុំ​កិៈ​ចុង​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តរតនគិរី​ ដើម្បី​ទាមទារ​យុត្តិធម៌​ករណី​វិវាទ​ដីធ្លី​ជាមួយ​លោក​ហ៊ា​ង​ សុ​ជាតិ​ ដែល​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ។​

20151202_091758

​បើ​តាម​លោក​សុ​ន​ សាក់​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ខ្មែរ​តំណាង​អោយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ប្រាប់​ឲ្យ​ដឹង​ថា​ ពួក​គាត់​មក​ជួបជុំ​គ្នា​មុខ​តុលាការ​ក្នុង​ព្រឹក​នេះ​គឺ​បន្ទាប់​ពី​តំណាង​ពួក​គាត់​ចំនួន​៥​នាក់​ ត្រូវ​បាន​មន្ត្រី​តុលាការ​កោះ​អញ្ជើញ​ចូលរួម​បើក​សវនាការ ​។​

​លោក​ថា​ គោលបំណង​ពួក​គាត់​សូម​អោយ​ស្ថា​ប័ណ្ណ​តុលាការ​ផ្តល់​ភាព​យុត្តិធម៌​ ព្រោះ​ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៦-២០០៧​ មក​ម្ល៉េះ​ ។​ ស្រាប់តែ​លេចមុខ​លោក​ហ៊ា​ង​ សុ​ជាតិ​ តាម​រយៈ​មេធាវី​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ដើម្បី​ទាមទារ​យក​ដី​មាន​វិវាទ​ខាងលើ​ ។​

​ដោយឡែក​លោក​ ឆាយ​ ធី​ អ្នកសម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្តរតនគិរី​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ទំនាស់​ដីធ្លី​ខាងលើ​នេះ​ កន្លង​មក​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​មក​ខាង​លោក​ ។​

​លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ មន្ត្រី​សមាគម​អា​ដ​ហុ​កបាន​ចុះ​ស៊ើបអង្កេត​លើ​ទំនាស់​ដីធ្លី​នៅ​តំបន់​ខាងលើ​ព្រមទាំង​បាន​ដាក់​មេធាវី​ការពារ​ក្តី​ជូន​ពួក​គាត់​ ហើយ​ប្រជាពលរដ្ឋ​មក​ធ្វើការ​តវ៉ា​នេះ​ ចំនួន​២​លើក​រួច​មក​ហើយ​។​ តំណាង​ប្រជាពលរដ្ឋ​ចូលរួម​សវនាការ​នា​ព្រឹក​នេះ​(​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៥)​ មាន​តែ​ចំនួន​៣​នាក់​ដោយ​១​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយនឹង​ម្នាក់​ទៀត​បាន​ចាក​ចេញពី​ភូមិ​មិនដឹង​ទៅ​រស់នៅ​កន្លែង​ណា​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​បើក​សវនាការ​ក្នុង​ព្រឹក​នេះ​មិន​ទាន់​ដឹង​ពី​លទ្ធិ​ផល​នៅឡើយ​ទេ​ ព្រោះ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​តុលាការ​ណា​ម្នាក់​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ៕​

20151202_091804

20151202_091707 ,

20151202_090348

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print