ភ្នំពេញ៖យុវជនសង្ស័យ២នាក់ត្រូវនគរបាលឃាត់ខ្លួនពេលកម្លាំងល្បាតប្រទះឃេីញមានការសង្ស័យឆែកត្រួតពិនិត្យរកឃេីញថ្នាំគ្រាប់ចំនួន១ដោយមានការសង្ស័យមានសារធាតុញៀនហេតុការនេះកេីតឡេីង កាលវេលាម៉ោង០០និង១០នាទីកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅចំណុចផ្លូវ៦៣កែងផ្លូវ៣៨០ ស្ថិតនៅភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
សមត្ថកិច្ចបានប្រាប់ឃាត់យុវជនសង្ស័យទី១ឈ្មោះ ឡុង ពេទ្យ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរលក់ផ្លែឈេី ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ០៧ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញទី២ឈ្មោះ ជុំ ថាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ អ្នករត់តុក្នុងហាង ស្នាក់នៅផ្ទះលេខ៨៣៨ ផ្លូវ៩៣ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមនមុនធ្វេីការឃាត់ដោយកម្លាំងនគរបាលប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានប្រទះឃេីញមានការសង្ស័យឃាត់ឆែកឆេរត្រួតពិនិត្យរកឃេីញថ្នាំគ្រាប់ពណ៍ផ្ទៃមេឃមានការសង្ស័យមានសារធាតុញៀនហេីយនាំយកមកស្នាក់ការប៉ុស្តិ៍ដេីម្បីសាកសួរបន្ត ។
សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំយុវជនសង្ស័យទាំង២នាក់បានឆ្លេីយសារភាពខ្លួនបានទិញថ្នាំញៀនប្រភេទក្រវីKពីមជ្ឃមណ្ឌលរ៉កក្នុង១គ្រាប់តំលៃ៥មុឺនរៀលយកមកទុកផឹកដោយអោយសប្បាយរីករាយក្នុងចិត្តនិងអារម្មរំភេីបពេលរាំច្រៀងតែពេលជិះម៉ូតូចេញមកពីមជ្ឃមណ្ឌលរ៉កក៏សមត្ថកិច្ចល្បាតឃាត់ខ្លួនបានតែម្ដងហេីយសូមបញ្ជាក់ថាជនសង្ស័យធ្លាប់ប្រេីប្រាស់សារធាតុញៀនកន្លងមករយះពេលកន្លះឆ្នាំហេីយនិងធ្វេីការឃាត់ខ្លួនពីបទប្រេីប្រាស់សារធាតុញៀនខុសច្បាប់និងដកហូតវត្ថុតាងខាងលលេីរួមនិងម៉ូតូម៉ាកហុងដាសេ១២៥ពណ៍មាសសេរីឆ្នាំ២០១៩ពាក់ស្លាកលេខភ្នំពេញ១HI ០៥២៨និងកសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។ រស្មី