ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញប្រឆាំងបទល្មើងគ្រឿងញៀនស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង បានចុះបង្ក្រាប និងឃាត់ខ្លួនករណីថ្នាំញៀនជាក់ ស្តែង នៅភូមិ៤ ឃុំស្វាយ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបថ្នាំញៀនធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែកក្តិក ឆ្នាំច សំរឹទ្ធ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក ។
នៅគ្រាកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ចាប់យកថ្នាំញៀនចំនួន៨កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ៕ វណ្ណៈ
...