ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មត ប៉ៃលិន មានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ុ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ស៊ួស ស៊ីយ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត លោក ចេង ញ៉ាន់ អភិបាលស្ដីទី នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ស៊ុំហាងព្រមទាំងអភិបាលរងក្រុងប៉ៃលិន លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត សមត្ថកិច្ចទាំងបីស្ថាប័នព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៣៦១នាក់ ។ លោក ចេង ញ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរជំនាញពាក់ពន្ធ័ ដែលយកអស់កម្លាំងកាយចិត្តចុះពន្យល់ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយពិសេសនាពេលនេះ បានចុះផ្សព្វផ្សាយ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឲ្យកាន់តែយល់ច្បាស់ អំពីច្បាប់ចរាចរណ៏ផ្លូវគោក។ លោក ក៍ឲ្យអ្នកដែលចូលរួមកម្មវិធីនេះ ចេះធ្វើការផ្សព្វផ្សាយបន្ត ឲ្យបានជ្រួតជ្រាបគ្រប់គ្នា ក្នុងន័យចូលរួមជួយកាត់បន្ថយ និងឈាន ទៅដល់ការលុបបំបាត់ទាំងស្រុង នូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។លោកក៍បានធ្វើការរំលឹក ដែរថា« បើផឹកសូមកុំបើកបរ បើបើកបរ សូមកុំផឹកគ្រឿងស្រវឹង» ហើយពេលមុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនចេញដំណើរផងដែរ ។
ថ្លែងក្នុងពិធីនេះដែរឯកឧត្តម ស៊ុ រុំ អនុរដ្ឋខាធិការក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មាន ប្រសាសន៏លើកឡើងថា៖ មូលហេតុ ដែលយើងរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក នាពេលនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៏នូវជាបញ្ហាយ៉ាងក្តៅគគុក ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការលប់បំបាត់ ព្រោះវាជាកត្តាធ្វើអោយបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនទៀតផង។ឯកឧត្តម បានបន្តថា៖ កត្តាដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរ ហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៏ និងព្រមទាំងមិនគោរពច្បាប់ចរាចរណ៏នៅពេលបើកបរ ។ ក្នុងនោះដែរឯកឧត្តមក៍បានអំពាវនាវដល់លោក លោកស្រី ព្រមទាំងសិស្សានុសិស្ស ដែលចូលរួម សូមមេត្តាជួយផ្សព្វផ្សាយបន្តដល់តាមមូលដ្ឋាន ដែលខ្លូនរស់នៅឲ្យបានជ្រួលជ្រាបគ្រប់ៗគ្នាផងដែរ ។ នៅក្នុងពិធីនេះក៍មានចែកសៀវភៅច្បាប់ចរាចរណ៏ផ្លូវគោក ជូនដល់លោក លោកស្រីសិស្សានុសិស្ស និងមានការសួរ និងឆ្លើយសំនួរ ដោយមានការបកស្រាយពីជំនាញពាក់ព័ន្ធច្បាប់ចរាចរណ៏ ផងដែរ ។
គួររំលឹកដែរថា៖ បើតាមលោក ឡាយ អង្គារ៉ា អភិបាលរងក្រុងប៉ៃលិន បានលើកឡើងថា៖គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកត្តាបីយ៉ាងគឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ ដែលគ្រោះថ្នាក់ចរាចរណ៍ទាំងនេះបណ្តាលមកពីការបើកបរសេពគ្រឿងស្រវឹង ការបើកបរ ហួសល្បឿនកំណត់ និងពុំទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៏ផងដែរ៕សារ៉េត