ប៉ោយប៉ែត៖ក្រុមការងារអគ្គធិការដ្ឋាន ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំរកដំណោះស្រាយវិបត្តដីធ្លីរាំរៃ តែខាងភាគគីជំទាស់លាក់មុខ។
បើកកិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨នៅសាលប្រជុំមន្ទីរស្រុកម៉ាឡៃ ស្ថិតក្នុងភូមិវាលរហាត់ ឃុំ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
នៅក្នុងកិច្ចប្រជុំនោះដឹកនាំដោយឯកឧត្តមកៃ វិសាល
ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចររដ្ឋបាលព្រមទាំងសហការី។
យោងតាមរបាយការរបស់លោកអភិបាលស្រុកម៉ាឡៃបានបំភ្លឺចំពោះគណ:អង្គប្រជុំថា:ពាក់ពន្ធ័ទៅនឹងដីនៅចំណុចបឹងជង្រុក(១៤០ហិតា)ឋិតក្នុងភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបាននាយកដ្ឋានអធិការកិច្ច របស់ក្រសួងការពារជាតិបានចុះមកដោះស្រាយ និងបែងចែករួចហើយជូនដល់យោធិនពិការអស់ហើយ។ទើបតែនៅអំឡុងឆ្នាំ២០១០ក៍មានទំនាស់កើតឡើងដោយមានឈ្មោះអ៊ិត សាវឿន យិន ថុលនិងកែវ យ៉យបានអះអាងនិងទាមទារដីបណ្ដើរធ្វើសកម្មភាពសាងសង់ផ្ទះបណ្ដើរ ហើយសកម្មភាពនេះបានជាន់ទៅលើដីរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ(ឥឡូវកើនដល់១៨គ្រួសារ)ដែលបានទិញពីយោធិនពិការ ទទួលបានពីការបែងចែកពីមុននោះ។ក្រោយពីការទាមទារពីសំណាក់យោធិនពិការទាំងនោះរដ្ឋបាលខេត្តក៏ដូចរដ្ឋបាលស្រុកបាន ព្យាយាមធ្វើការសម្របសម្រួលនិងដោះស្រាយជូនពួកគាត់ជាច្រើនលើក។
លោកអភិបាលបន្ថែមថា៖ក្នុងអំឡុងពេលធ្វើការដោះស្រាយក្នុងនោះក៏មានឈ្មោះកែវ យ៉យចូលរួមផងដែរ តែក្រោយមកកែវ យ៉យ បែរជាគៀងគរកម្លាំងប្រជាពលរដ្ឋពីក្រៅមកបន្ថែមទៀត មកកាន់កាប់នៅទីតាំងនោះ។
ពាក់ពន្ធករណីទន្ទ្រានដីនេះរដ្ឋបាលខេត្តបានចេញលិខិតទប់ស្កាត់ជាហូរហែរទើបនៅថ្ងៃទី២៤ខែសីហា២០១៨រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញលិខិត៣៨៥/១៧សជណបង្គាប់ឲ្យរុះរើសំណង់អនាធិប្បតេយ្យចេញពីដីរបស់ពលរដ្ឋចំនួន១៤គ្រួសារនៅចំណុចរទេះបាត់និងដីរបស់ក្រុមហ៊ុនហៃសួគ៏សិ្ថតនៅភូមិសាស៏អូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃ ឃើញដូចនេះទើបកែវ យ៉យបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ។លោកបន្ថែមថានិយាយជារួមករណីទំនាស់នេះអាចធ្វើការដោះស្រាយបានលុះត្រាតែមានការសម្របសម្រួលឬមានវិធានការចំពោះមេខ្លោងមានឈ្មោះកែវ យ៉យ.ហ៊ឹម យីន.លី ខ្លីនិងអ្នកពាក់ពន្ធផ្សេងៗទៀត។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៏មានយើងមិនមានការបកស្រាយពីដើមបណ្ដឹងឈ្មោះកែវ យ៉យ.ហ៊ឹម យីន.លី ខ្លីឡើយព្រោះក្នុងកិច្ចប្រជុំនោះមិនមានវត្តមាន។វណ្ណា