ស្រូវប្រាំងចង់រលួយ ប្រជាកសិករស្នើអាជ្ញាធររុះរើរបាំងចាប់ត្រីរំដោះទឹកជំនន់ភ្លៀងចេញ

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រជាកសិករ ​បង្កបង្កើន​ផល​ស្រូវប្រាំង​បាន​ជំរុញឱ្យ​អាជ្ញាធរ​ក្រុងក្រចេះជួយ​​ចុះ​រុះរើ​ចោល​ឧបករណ៍ចាប់ត្រីជាច្រើនប្រភេទដើម្បី​រំដោះ​ទឹកភ្លៀង​​ហូរ​ចេញ​បាន​ឆាប់រហ័ស​ បន្ទាប់ពីគេដាក់​បិទផ្លូវ​ទឹក​នៅ​តាមបឹង ព្រែក និង​អូរ​នានា​ ក្នុង​ក្រុង​ក្រចេះ គ្រាដែល​ជំនន់​ទឹកភ្លៀង​ពី​ចំហាយ​ព្យុះ​USAGA ដែល​បាន​បង្អុរ​ធ្លាក់​យ៉ាង​គំហុក​ បង្ក​ទៅជា​​​ជំនន់​ទឹកភ្លៀង​ជន់​លិចស្រែ​ស្រូវ​របស់​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរនោះ ​។
បន្ទាប់ពីទទួលសំណូមពរនេះនៅ​ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨សមត្ថកិច្ចចម្រុះក្រុងក្រចេះបាន​ចុះ​រុះ​រើឧបករណ៍​​នេសាទ​ នៅ​តាម​តំបន់​ជួរ​ព្រែក បឹង ស្ទឹង​អូរនានា ​ក្នុងភូមិសាស្ត្រ​​ក្រុង​ក្រចេះ ​។
ប្រជាកសិករ​បង្កបង្កើន​ផល​ស្រូវប្រាំងនៅ​សង្កាត់​រការ​កណ្តាល ​ក្រុងក្រចេះ បាន​លើក​ឡើង​ថា មួយ​រយៈពេល​កន្លង​មកនេះ អាកាសធាតុ​នៅ​ខេត្តក្រចេះ​ បាន​ជួបនូវ​កូន​រដូវប្រាំង​មួយ​ដែល​បាន​អូស​បន្លាយ​ពេល​យូរ បាន​ធ្វើ​ឲ្យ​ស្រូវប្រាំង​របស់​ពួក​គាត់​មានភាព​ប្រឈម​ទៅ​និង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈសណ្ឋាន​ដីស្រែ​ប្រាំង​ដែល​ពួក​គាត់ ​ទើប​តែ​សាបព្រោះ​ត្រូវ​ស្ងួត​បែក​ក្រហែង​។
ប្រជា​កសិករ​ទាំងនោះ​បាន​លើក​ឡើង​ទៀត​ថា ក្នុងអំឡុងពេល​២​ថ្ងៃមុន​នេះ ខេត្តក្រចេះទទួល​ជ្រលង​សម្ពាធ​​ទាប​ពី​ចាំ​ហា​យ​ព្យុះ ដែល​បាន​បង្អុរ​ទឹកភ្លៀង​យ៉ាង​ក្រាស់ក្រែល​ធ្វើ​ឱ្យ​ជន់​លិច​ដំណាំ​ស្រែ​ស្រូវ​របស់​ពួក​គាត់​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​បារម្ភ​ពី​ការ​បាត់​ទិ​ន្ន​​ផល​ឆ្នាំ​នេះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ បាន​ជន់​លិច​យូរជាហេតុ​ធ្វើ​ឲ្យ​ស្រូវ​របស់​ពួក​គាត់​ប្រឈម​នឹង​ការ​រលួយដល់​ ឬ​ស ម្លោះ​ពួក​គាត់សម្រេច​នាំ​សុំឲ្យ​អាជ្ញា
ធរ​មូលដ្ឋានចុះ​រុះរើ​របាំង​ព្រួល និង​ស្បៃ​ចាប់​ត្រូ ដែល​គេដាក់ បាំង​ទឹក​ព្រែក និង​អូរ ដើម្បី​​រំដោះ​ទឹក​ហូរ​បាន​ឆាប់​រហ័សតែម្តងទៅ ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print